Update៖ នាវាដឹកប្រេងអង់គ្លេស បានរងការវាយប្រហារ ពីក្រុម​ឧទ្ទាមហូទី នៅ​សមុទ្រក្រហម!

ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែនកាលពីថ្ងៃសុក្រ បានវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម រួមទាំងការប៉ះទង្គិច ។
ដែលបង្កឱ្យមានភ្លើងឆេះ លើនាវាដឹកប្រេងដែលប្រតិបត្តិការជំនួសក្រុមហ៊ុនពាណិជ្ជកម្ម Trafigura។

ក្រុមហ៊ុននាវា Trafigura បាននិយាយថា កាំជ្រួចមួយបានវាយប្រហារលើនាវាដឹកប្រេង Marlin Luanda នៅពេលដែលវាឆ្លងកាត់សមុទ្រក្រហម។
អ្នកនាំពាក្យ Trafigura បាននិយាយថា កប៉ាល់ដឹកប្រេងបានដឹក naphtha របស់រុស្ស៊ី ដែលទិញក្រោមតម្លៃកំណត់ ស្របតាមទណ្ឌកម្ម G7។

ក្រុម​ឧទ្ទាម Houthis របស់​ប្រទេស​យេ​ម៉ែន អះអាង កាលពី​ថ្ងៃ​សុក្រ​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ឈូង​សមុទ្រ Aden បណ្ដាល​ឲ្យ​ឆេះ ខណដែល​នេះ​ជាការ​វាយប្រហារ​ចុងក្រោយ​បំផុត​របស់​ក្រុម​នេះ លើ​នាវា​ដឹកជញ្ជូន​អន្តរជាតិ​។​

ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ យោធា​អាមេរិក ក៏បាន​បញ្ជាក់​ពី​ការបាញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល​របស់​ពួក Houthi ដោយ​ប្រើ​នាវាចម្បាំង ផងដែរ​។​

កងកម្លាំង​អាមេរិក និង​អង់គ្លេស បានចាប់ផ្តើម​ការវាយប្រហា​រ​រួមគ្នា​ចំនួន ២ លើក ក្នុង​គោលបំណង​កាត់បន្ថយ​សមត្ថភាពរ​បស់​ក្រុម Houthis ដើម្បី​កំណត់​គោលដៅ​នាវា​ដែល​ឆ្លងកាត់​ផ្លូវ​ពាណិជ្ជកម្ម​សមុទ្រ​ក្រហម​ដ៏​សំខាន់​។​

ទីក្រុង​វ៉ាស៊ីនតោន ក៏បាន​ធ្វើការ​វាយឆ្មក់​តាម​អាកាស​ជា​ឯកតោភាគី​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រុម Houthis បាន​ប្តេជ្ញា​បន្ត​ការវាយប្រហារ​របស់​ពួកគេ​។​

ទន្ទឹម​នោះ អ្នកនាំពាក្យ​យោធា​របស់​ក្រុម លោក Yahya Saree បាន​និយាយថា នាវា​ដឹក​ប្រេង​របស់​អង់គ្លេស ឈ្មោះ Marlin Luanda ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ដោយ​កងកម្លាំង​ជើង​ទឹក​យេ​ម៉ែន​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version