សម្តេចតេជោ នឹងជួយកសាងវត្តដើម្បីប្រគេនដល់ នេនសីហា ដែលកំពុងល្បីនៅលើហ្វេសប៊ុក!

(ភ្នំពេញ)៖ ដោយការអាការស្រលាញ់ចំពោះ កូននេន សីហា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចជួយកសាងវត្តប្រគេនព្រះអង្គ ក៏ដូចជាព្រះសង្ឃដទៃទៀតផងដែរ។
-នៅព្រឹកទី២៨ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ បានលើកឡើងនៅលើបណ្តាញសង្គមថា សម្តេចបានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពី កូននេនសីហា…!។

សម្តេចតេជោ បញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីរិះរកវិធីជួយដល់ កូននេនសីហា និងការជួយកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ និងទិញ
ដី​បន្ថែម ដើម្បីពង្រីកនិងកសាងវត្ត។

សម្តេចតេជោ ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅ​អធិ​ការ​វត្ត និងកូននេនសីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បី​ពិភាក្សាដោះស្រាយជាក់ស្តែង។

សម្តេចតេជោ បានអរគុណលោក អួន សារ៉ាត់ ដែលបានជួយផ្សព្វផ្សាយ​ពី កូននេន សីហា សម្តេចតេជោ ក៏បានអរគុណសប្បុរសជនដែលបាន
ជួយ កូននេនសីហា ដើម្បីកសាងព្រះវិហារ។
សម្តេចតេជោ ក៏បានអំពាវ​នាវដល់សប្បុរសជនបន្តជួយរហូតសាងសង់ព្រះវិហារក្នុងវត្តរួចរាល់។

សម្តេចនឹងទទួលខុសត្រូវ​លើការ​ជាវដីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។

សូមជម្រាបថា កូននេន សីហា មានព្រះជន្ម៥វស្សា កំពុងគង់នៅវត្តព្រៃថ្មី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត កូននេន សីហា កំពុងមានប្រជាប្រិយ​ភាពលើបណ្តាញសង្គម តាមរយៈការផ្សព្វផ្សាយវីដេអូសកម្មភាព​នានា​ដោយ​លោក អួន សារ៉ាត់។
វត្តដែលព្រះអង្គគង់នៅបច្ចុប្បន្ន ជួបការខ្វះខាត ហើយក៏កំពុងអំពាវនាវដល់សប្បុរសជន ដើម្បីជួយសាងសង់ព្រះវិហារផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version