អ្នកសារព័ត៌មានត្រូវ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិត និងគោលការណ៍៣ ខ្លី ខ្លឹមខ្លាំង!

(ភ្នំពេញ)៖ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មាន សកលសន្តិភាព-សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សហការជាមួយក្រសួងព័ត៌មានបានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មានចំនួន១៥០នាក់។
ពិធីបើកវគ្គបណ្តុះបណ្តាល នេះក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅអគារសេរីភាព ស្ថិតផ្លូវវិចិត្រសិល្បៈ “ផ្លូវOCIC”សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមករា។

លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធ អ្នកសារព័ត៌មាន សកលសន្តិភាព បានជម្រាបជូនថា នេះជាលើកទី៥ហើយ ។
ដែលសមាគមបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មាន រយៈពេលពេញ១ថ្ងៃ ដែលផ្តោតសំខាន់លើប្រធានបទ៖

១-ពិធីករពិធីការិនី ២-អ្នកអត្ថាធិប្បាយ ៣-រៀនអនុវត្តការសរសេរ 5WH ៤-រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ។តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងព័ត៌មាន នឹងផ្តល់គ្រូបង្គោលលើ៣មុខវិជ្ជា មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន ។

ក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា “សារព័ត៌មានដើរតូយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយការពិតជូនប្រជាពលរដ្ឋ និងពិភពលោក។
រដ្ឋមន្រ្តីបានបញ្ជាក់ថា អ្នកសារព័ត៌មានដើរតូនាទីសំខាន់ក្នុងកិច្ចការងារនេះ។
ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ “គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍៣ គឺ ខ្លី ខ្លឹម ខ្លាំង” ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version