Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៤២២នាក់ និងរបួស៦៥.០៨៧នាក់!

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតបច្ចុប្បន្ន។
បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 26,422នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ និង65,087 នាក់ទៀតបានរងរបួស។

ក្រសួងបន្តថា នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ជនជាតិប៉ាឡេស្ទីន165 នាក់ត្រូវបានសម្លាប់និង 290 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
ខណៈដែលអ៊ីស្រាអែល បន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។

សូមជម្រាបថា ការវាយលុករបស់អ៊ីស្រាអែល បានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈពេលដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version