អគ្គិភ័យបានលេបត្របាក់ យកផ្ទះអស់១ខ្នង នៅស្រុកសាមគ្គីមុនីជ័យ!

(កំពង់ស្ពឺ)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ និងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់..!។
គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះដែលភ្លើងឆេះឈ្មោះ សែម សំអាត អាយុ ៣៨ឆ្នាំនៅភូមិឃុំខាងលើ ផ្ទះឆេះនោះ១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង និងខូចខាតទ្រព្យសម្បត្តិមាន-ឆេះលុយខ្មែរអស់ជាង២លានរៀល-សៀវភៅស្នាក់នៅ១ក្បាល-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក-សំបុត្រកំណើត១សន្លឹក-ប័ណ្ណកម្មសិទ្ធិដីធ្លី២ប្លង់-គ្រែដេក៤-ពូក១-ទូដាក់សម្លៀកបំពាក់១-ម៉ូតូ HONDA 90 CC ១គ្រឿង ព្រមទាំងសម្លៀក បំពាក់មួយចំនួនទៀត។

ប្រភពដដែលបានបន្តថា ពេលភ្លើងកំពុងឆេះកម្លាំងនគរបាល ស្រុកសាមគ្គីមុនីជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងចេក ។
បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង បាញ់ទឹកអស់មួយរថយន្ត ជួយពន្លត់ទាំងស្រុង ។
ដោយមិនមានការឆេះរាលដាល និងមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ហេតុការណ៍នេះ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version