រដ្ឋាភិបាលអាណតិ្តទី៧ ជាដំណាក់ការ“វៈកាត់”អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈនិងក្រមសិលធម៌!

(ព្រះវិហារ)៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ លើកទិសដៅបន្តការងារឆ្នាំ២០២៤។
កិច្ចប្រជុំនេះក្រោមវត្តមាន លោកអភិបាលរងខេត្តព្រះវិហារ លោកស្រី ហែមសុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងមានការចូលរួមពី មន្ត្រីមន្ទីរចំណុះខេត្តទាំងអស់ កម្មវិធីនេះបានរៀបចំឡើងនៅមន្ទីរព័ត៌មានខេត្ត។

ក្នុងកិច្ចប្រជុំលោកស្រី ហែម សុគុណពិសី បានរាយការណ៍ជូនជ្រាបថា រយៈពេល១ឆ្នាំដែលមន្ទីរបានអនុវត្តន៍កន្លងមក គឺបានទទួលការកោតសសើរពីថ្នាក់ដឹកនាំក្រសួង។
ពិសេសមន្ទីរព័ត៌មានខេត្តព្រះវិហារ បានទទួលលិខិតសសើរពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤នេះ។
បន្ទាប់មកអភិបាលរងខេត្តព្រះវិហារបានថ្លែងថា ក្នុងអាណតិ្តទី៧នៃរាជរដ្ឋាភិបាលថ្មីនេះ ជាដំណាក់ការ ត្រូវវៈកាត់ហើយ។រាជរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធសាស្រ្តថ្មីៗ។
ក្នុងនោះប្រព័ន្ធឌីជីថល ក៏មានសារសំខាន់ខ្លាំងណាស់លើប្រព័ន្ធផ្សព្វផ្សាយ។

អភិបាលរងខេត្តបានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ មិនថាវិស័យព័ត៌មានរដ្ឋ ឬឯកជននោះទេ ត្រូវបំពេញវិជ្ជាជីវៈ និងក្រមសិលធម៏ តាមរបបស្ដីពីអ្នកសារព័ត៌មាន ឱ្យបានត្រឹមត្រូវ។

លោកបានបន្តថា បច្ចុប្បន្នថ្នាក់ដឹកនាំ និងមន្ត្រីជាច្រើនរូប ត្រូវបានរាជរដ្ឋាភិបាលបានវៈកាត់ចេញពីក្របខ័ណ្ឌ។

ករណីនេះក៏កើតចេញពីសារព័ត៌មាន ដែលបង្ហាញពីកំហុសរបស់ពួកគេ។
ដូច្នេះ សូមឱ្យអ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈនិងក្រមសិលធម៌ឱ្យបានត្រឹមត្រូវ។ជាមួយនេះសូមឱ្យអ្នកសារព័ត៌មានមុននឹងចុះផ្សាយ ត្រូវថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការចុះផ្សាយហើយ បំភ្លឺឡើងវិញ ព្រោះសម័យឌីជីថលនេះ ចុះផ្សាយពីអវិជ្ជមាន មានអ្នកតាមដានច្រើនណាស់។

អភិបាលរងខេត្តព្រះវិហារបានបញ្ជាក់ថា សម័យនេះជាសម័យ ឌីជីថល វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការផ្ញើសារពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាល ពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version