ចាប់ខ្លួនសកម្មជន គណបក្សភ្លើងទៀន ២នាក់ ករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង!

(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់លោក ហាក់ កុសល លេខាធិការនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វា និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សភ្លើងទៀន ខណ្ឌដូនពេញ។
ដែលការចាប់ខ្លួននេះ បានធ្វើទ្បើង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចាប់ខ្លួននេះ ។
គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤។
ប្រភពព័ត៌មានបានបន្តថា លោក ហាក់កុសល និងលោក ម៉ា ចិន្តា ត្រូវបានចោទពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២៣។
បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា៦២៦ មាត្រា ៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version