អភិបាលខេត្តព្រៃវែង និងអភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានីយបូមទឹក ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ នៅស្រុកកោះសុទិន!

(ព្រៃវែង)៖ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយគណៈប្រតិភូខេត្ត ព្រមទាំងមន្រ្តីមន្ទីរជំនាញនៃខេត្តទាំង២ ។
បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម..!។

ការចុះពិនិត្យនៅស្ថានីយទី១ នៃប្រព័ន្ធវ៉ៃគោ១នេះដែរ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំង របស់បងប្អូនកសិករ។
ដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ នៃខេត្តព្រៃវែង។

ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ប្រធំធេងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ។
ក្នុងការជួយដោះស្រាយបញ្ហា ទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាកសិករ ។
ដែលគាត់ធ្វើស្រែចម្ការ នៅរដូវប្រាំងនេះដោយជួបបញ្ហាខ្វះការទឹក ក្នុងការស្រោចស្របស្រូវរបស់គាត់នារដូវប្រាំង។

ក្នុងនោះដែរបើយោងតាម របាយការណ៍របស់មន្ទីរកសិកម្មរុក្ខាងប្រមាញ់និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថាផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤) អនុវត្តបានលើផ្ទៃដីព្រោះសរុប១១៧ ២៣៥ ហិកតា (ស្ទូងគ្មាន) ស្មើនឹង១៥៦,៣១% នៃផែនការ៧៥ ០០០ ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង១២ ៦៣៣ហិកតា (គិតក្នុងរយៈពេលដូចគ្នា) ក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា
៣៨ ៨៣៧ ហិកតា ស្មើនឹង៣៣,១៣%នៃផ្ទៃដីអនុវត្តបានសរុប១១៧ ២៣៥ហិកតា។
ប្រមូលផលសរុប២ ៦៤៤ហិកតា ស្មើនឹង២,២៦%នៃផ្ទៃដីអនុវត្តបានសរុប១១៧ ២៣៥ហិកតា បរិមាណផលសរុប១២ ៧៤៣តោន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version