កម្លាំងអាវុធហត្ថ ចាប់រថយន្ត១គ្រឿងដែលដឹកគល់ឈឺធ្នង់ ចេញពីស្រុកវើនសៃ ប្រុងទៅវៀតណាម!

(រតនគិរី)៖ កម្លាំងកងរាជអាវុធហត្ថ បានចាប់រថយន្តធំមួយគ្រឿង ដែលដឹកគល់ឈើធ្នង់ ចេញពីស្រុកវើនសៃ ប្រុងឆ្លងដែនទៅប្រទេសវៀតណាម រួចយកប្រគល់ឱ្យជំនាញព្រៃឈើបន្តនីតិវិធី។
ការចាប់រថយន្តនោះ នៅមុខសាលាអន្តេវាសិកដ្ឋាន ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា រថយន្តដឹកគល់ធ្នង់នោះ បើកចេញពីស្រុកវើនសៃ តាមផ្លូវជាតិលេខ៧៨អារ ឆ្លងកាត់ស្រុកអូរជុំ ចូលមកក្រុងបានលុង និងបន្តទៅមុខប្រុងឆ្លងដែន ចូលប្រទេសវៀណាម។
ប៉ុន្តែត្រូវកម្លាំងជំនាញបង្ក្រាបបាន ដោយនាំតៃកុងនិងព្រូ ប្រគល់ឱ្យផ្នែកជំនាញព្រៃឈើ ដើម្បីចាត់ការបន្ត។

រថយន្តដឹកគល់ឈើធ្នង់នោះម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខក្រុងព្រះសីហនុ3A-3338។
តាមប្រជាពលរដ្ឋបានប្រាប់ថា រថយន្តនេះដឹកឈើមានតម្លៃ ជាច្រើនលើករួចមកហើយ។

ប៉ុន្ដែលើកនេះត្រូវអាវុធហត្ថ ដឹងការមុនក៏ស្ទាក់ចាប់បានតែម្តង។រីឯអ្នកដឹកឈើពកធ្នង់នោះ ត្រូវបានគេប្រាប់ថា ជានគរបាលម្នាក់ និងអាវុធហត្ថម្នាក់ មន្ត្រីនៅក្នុងខេត្តរតនគិរីនេះ។

ប្រភពដដែលបានបន្តថា មន្ត្រីនគរបាលនិងអាវុធហត្ថ២នាក់នោះ ពួកគេបានប្រមូលទិញគល់ឈើថ្នង នៅឯស្រុកវើនសៃ ដើម្បីធ្វើអាជីវកម្មដោយខុសច្បាប់។

ករណីនេះគឺឈ្មួញក្រៅស្រុកបានប្រគល់កញ្ចប់ថវិកា ឱ្យមន្ត្រី២នាក់ខាងលើចាត់ចែងរត់ការ។ តែដោយសារគេរត់ការនោះអាចស៊ីដាច់ចន្លោះណាមួយ ទើបផ្តើមបែកការណ៍សមត្ថកិច្ច ចុះបង្ក្រាបបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version