Update៖ អ៊ីរ៉ង់​ថា ការវាយប្រហារ​របស់​អា​មេ​រិ​កនិង​អង់គ្លេស ជាការរំលោភ​លើ​អធិបតេយ្យភាព​អ៊ីរ៉ាក់ និងស៊ី​រី​!

សហរដ្ឋអាមេរិក បានប្រឈមមុខ នឹងការថ្កោលទោស កាលពីថ្ងៃសៅរ៍ពីប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ។
ខណៈដែលខ្លួនបានទទួលការគាំទ្រពីទីក្រុងឡុងដ៍ បន្ទាប់ពីការវាយប្រហារ តាមអាកាសលើប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។
ដែលបានធ្វើឡើងជាការឆ្លើយតបទៅ នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិក៣នាក់ នៅក្នុងប្រទេសហ្ស៊កដានី កាលពីចុងសប្តាហ៍មុន។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​សៅរ៍​ថា ការវាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អង់គ្លេស​គឺជា​ការរំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​។​
លោក​ក៏បាន​លើកទ្បើង​ថា រដ្ឋាភិបាល​អាមេរិក និង​អង់គ្លេស​បានធ្វើ​កំហុស​ខាង​យុទ្ធសាស្ត្រ​ដ៏​ធ្ងន់ធ្ងរ​មួយទៀត​។​

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​រាយការណ៍​ថា ទីតាំង​ចំនួន ២៦ ត្រូវបាន​គេ​កំណត់​គោលដៅ ហើយ​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ១៨ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ស៊ី​រី​។
ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៊ី​រី​បានធ្វើ​សេចក្តីថ្លែងការណ៍​របស់​យោធា​ដែល​និយាយថា​ការវាយប្រហារ​របស់​ស​ហ​រដ្ឋ​អាមេរិក និង​អង់គ្លេស​នោះ វា​មិនអាច​សម​ហេតុផល​នោះទេ​។​

នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា មនុស្ស ១៦ នាក់​ត្រូវបាន​សម្លាប់ រួមទាំង​ជន​ស៊ីវិល​ផងដែរ​។
មនុស្ស ២៩ នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​រងរបួស​។​

សេចក្តីថ្លែងការណ៍​បាន​និយាយថា សកម្មភាព​របស់​សហ​រដ្ឋ​អាមេរិក​បាន​រុញច្រាន​ស្ថានការណ៍​សន្តិសុខ​ក្នុងប្រទេស​អ៊ីរ៉ាក់ និង​តំបន់​នេះ ឈានដល់​កម្រិត​ជ្រៅ​បំផុត និង​បង្ក​គ្រោះថ្នាក់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​បង្កើត​ស្ថិរភាព​ក្នុង​តំបន់​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version