ឆាបឆេះក្បាលរថភ្លើង ដឹកប្រេងឥន្ធនៈ នៅស្រុកបន្ទាយមាស!

(កំពត)៖ អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ មានរថភ្លើង១ខ្សែ ដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ។
លុះមកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ ស្រុកអង្គរជ័យ ក្បាលរថភ្លើងបានឆេះដោយមិនដឹងមូលហេតុ បណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង។

ក្រោយកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងលើ នឹងកម្លាំងអធិការដ្ឋាននគរបាលស្រកអង្គរជ័យចុះជួយអន្តរាគមន៍។
ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿងប្រើទឹអស់៤ឡាន ហេតុការណ៍នេះ មិនបណ្តោលអោយគ្រោះថ្នាក់អ្នកបើកបរឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version