ប៉ូលិសខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់!

(ព្រៃវែង)៖ កម្លាំងការិយាល័យនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង បានពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ។
ធ្វើការបង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម ធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃតាទេត សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។

ជនសង្ស័យទាំង៤នាក់
ទី១ឈ្មោះ ផៃ ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ។
ទី២ ឈ្មោះ អ៊ិវ ប៉ូលីន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី៣ ឈ្មោះ ជ្រោយ វិចិត្រ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករ ។
និងទី៤ មានឈ្មោះ ផល ចំរើន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង ៤នាក់ រស់នៅភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version