Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៧.៤៧៨នាក់ និងរបួស៦៦.៨៣៥នាក់!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន 27,478 នាក់ត្រូវបានសម្លាប់ និង66,835 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។

ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ជនរងគ្រោះភាគច្រើនជាកុមារ និងស្ត្រី” ។
យោងតាមសេចក្តីថ្លែងការណ៍ យ៉ាងហោចណាស់មនុស្ស 113 នាក់ត្រូវបានសម្លាប់ និង 205 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

“ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅលើផ្លូវ ហើយអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ”។

អ៊ីស្រាអែល បាន​បើក​ការ​វាយលុក​យ៉ាង​សាហាវ​នៅ​តំបន់ Gaza Strip ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម Hamas កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា ដែល​ក្រុង Tel Aviv និយាយ​ថា មនុស្ស​ជិត១.២០០ នាក់​ត្រូវ​បាន​សម្លាប់។

ការវាយលុករបស់អ៊ីស្រាអែល បានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ។
ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version