អារ៉ាប៊ីសាអូឌីត នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូល ដើម្បី​ពិភាក្សា​ជម្លោះ​នៅតំបន់ហ្គាហ្សា!

រដ្ឋមន្ត្រី​វិនិយោគ​អា​រ៉ា​ប៊ី​សា​អូឌីត លោក Khalid Al-Falih បាន​និយាយ កាលពី​ថ្ងៃ​ពុធ​ថាៈ ព្រះរាជាណាចក្រ នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​ចំនួន៣ ។
ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​អារ៉ាប់ និង​ប្រទេស​ឥស្លាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ។
ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ដែល​កំពុង​កើនឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​..!។​

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi នឹង​ក្លាយជា​ប្រមុខរដ្ឋ​អ៊ីរ៉ង់​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ។
ចាប់តាំងពី​កិច្ចព្រមព្រៀង​ដែល​ចិន​បាន​ឈ្មួញកណ្តាល កាលពី​ខែមីនា ដោយ​បញ្ចប់​ទំនាក់ទំនង​អរិភាព​ជាច្រើន​ឆ្នាំ​រវាង​ទីក្រុង​រី​យ៉ា​ដ និង​ទីក្រុង​តេ​អេ​រ៉ង់​។​

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក ក៏​នឹង​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​កើតឡើង​នៅ​កាលបរិច្ឆេទ​ដែល​មិនបាន​បញ្ជាក់ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version