Update៖ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១១៣នាក់!

យ៉ាងហោចណាស់មនុស្ស113 នាក់ត្រូវបានសម្លាប់ និង205 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន 27,478 នាក់ត្រូវបានសម្លាប់ និង 66,835 នាក់ផ្សេងទៀតបានរងរបួស។
នៅក្នុងការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ស្ទ្រីបចាប់តាំងពីថ្ងៃទី 7 ខែតុលា។
ក្រសួងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនរងគ្រោះភាគច្រើនជាកុមារ និងស្ត្រី” ។

ការវាយលុករបស់អ៊ីស្រាអែល បានធ្វើឱ្យប្រជាជន 85% នៃប្រជាជននៅតំបន់ហ្គាហ្សាត្រូវផ្លាស់ទីលំនៅចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ។
ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់នេះត្រូវបានខូចខាត ឬបំផ្លាញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version