លោក ចាន់ ថន ឧបត្ថម្ភ១៥ដុល្លារដល់លោក នេត សោភ័ណ្ឌ ដែលជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាស!

(ភ្នំពេញ)៖ ក្រោយជួបហេតុការណ៍ផ្ទុះធុងហ្គាស បណ្ដាលឱ្យរលាក របួសធ្ងន់ បច្ចុប្បន្ន លោក នេត សោភ័ណ្ឌ សារព័ត៌មាន«ម្ជុលពេជ្រ រិទ្ធិជ័យ»កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃភ្នំពេញ។

ខណៈស្ថានភាពគ្រួសារ របស់លោក មានការខ្វះខាតថវិកា ថ្លៃព្យាបាល ហើយបងប្អូនអ្នកសារព័ត៌មានមួយចំនួន បានចូលរួមឧបត្ថម្ភ..!។
ក្នុងនោះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក៏បានឧបត្ថម្ភប្រាក់ចំនួន១៥ដុល្លារ ដល់លោក នេត សោភ័ណ្ឌ ដើម្បីជួយសម្រាលបន្ទុកផងដែរ។

គួរម្លឹកថា លោក នេត សោភ័ណ្ឌ បានជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាស បណ្ដាលឱ្យរលាកនិងរបួសធ្ងន់ កាលពីថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

ប្រសិនបើបងប្អូនចង់ជួយ ឧបត្ថម្ភដល់រូបគាត់ សូមទាក់ទងតំណាងសមាគម: លោក យីវ៉ន ពិសិដ្ឋ និងលេខ
ABA: 001 377 489 | Yi Vorn Piseth ឬលេខwing: 097 5555 984៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version