Update៖ ប៉ូលីសចរាចរណ៍នៅស្ដុបក្ដាន់២ ត្រូវបានហៅទៅសួរនាំហើយ!

(ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បានបញ្ជាក់ថា ស្នងការបានកោះហៅមន្ត្រី នគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់២ មកសួរនាំជុំវិញការអនុវត្តច្បាប់ ចរាចរណ៍លើស្ត្រីម្នាក់។
ដែលល្មើសច្បាប់ចរាចរណ៍ ក្រោមមូលហេតុប្រញាប់ ជូនម្តាយដែលមានជំងឺ ទៅមន្ទីរពេទ្យ។

លោកបើតាម សំ វិច្ឆិកា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានសំណេរ របស់ស្ត្រីម្នាក់ឈ្មោះ ម៉ូលីកា ។
ដែលប្តឹងមកក្រសួងមហាផ្ទៃ និងស្នងការរាជធានីភ្នំពេញ តាមរយៈគ្រុបតេឡេក្រាមសុវត្ថិភាព ចរាចរណ៍យើង ។

ពាក់ព័ន្ធនឹងការមិនពេញចិត្តចំពោះសកម្មភាពការងាររបស់មន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់ពីរ ពោលមិនយោគយល់អនុគ្រោះចំពោះអ្នកជំងឺដែលត្រូវការការសង្គ្រោះបន្ទាន់។

មិនតែប៉ុណ្ណោះក្នុងចំណោមមន្ត្រីនគរបាលចរាចរណ៍ទាំងនោះ មានមន្ត្រីនគរបាលម្នាក់បានសុំលេខទាក់ទងញ៉ែតាមតេឡេក្រាមទៀតផង។

លោក សំ វិច្ឆិកា បានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះ ស្នងការ បានកោះហៅមន្ត្រីនគរបាលនៅគោលដៅនោះមកសួរនាំភ្លាម ។
ប៉ុន្តែសមត្ថកិច្ចមិនទាន់ទទួលបានការបំភ្លឺ ពីស្ត្រីរូបនោះនៅឡើយទេ ។
ដោយសារទាក់ទងអត់បាន ដូច្នេះសមត្ថកិច្ចស្នើឱ្យស្ត្រីរូបនោះទាក់ទងមកស្នងការដើម្បីបន្តសាកសួរ និងអនុវត្តទៅតាមនីតិវិធី។

លោក សំ វិច្ឆិកា បានប្រាប់ដូច្នេះថា៖ យើងបានធ្វើការសាកសួរអ្នកដែលនៅគោលដៅក្តាន់ពីរ មកសាកសួរហើយ តែយ៉ាងណាយ៉ាងណី យើងនឹងបន្តការស្រាវជ្រាវពីការងារហ្នឹងទៀត។
យើងស្នើឱ្យម្ចាស់រូប ទាក់ទងមកសមត្ថកិច្ចដើម្បីសួរនាំ និងអនុវត្តទៅតាមនីតិវិធី។

សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នៅស្តុបក្តាន់២ ក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
កោះហៅមកសួរនាំម្តងរួចមកហើយពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ចំពោះរថយន្តមួយគ្រឿង ដែលបើកល្មើសសញ្ញាចរាចរណ៍ បង្កឱ្យមានការឈ្លោះប្រកែកគ្នា។

ជាមួយគ្នានេះមន្ត្រីនគរបាលចរាចរណ៍មួយចំនួន នៅតាមគោលដៅផ្សេងទៀត ក៏ត្រូវបានស្នងការភ្នំពេញ ឱ្យធ្វើកិច្ចសន្យា និងដកបញ្ឈរជើងផងដែរ ។
ក្រោយឃាត់រថយន្តដែលមិនល្មើសច្បាប់ចរាចរណ៍ ទាល់តែសោះ និងប្រើពាក្យសម្តី មិនសមរម្យចំពោះអ្នកល្មើសច្បាប់។
ចាំមើលលើកនេះ លោកស្នងការរាជធានីភ្នំពេញ នឹងមានវិធានការបែបណា ចំពោះបុគ្គលប៉ូលីសចរាចរណ៍ខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version