Update៖ លោក នង ម៉េងហ៊ាង បញ្ជាក់ថា ប្រាក់ដែលម្ចាស់ឡសត្តឃាតឱ្យមកលោក ជាទឹកចិត្តនិងជួយកូនឈឺ!

(កំពង់ចាម)៖ ថ្លែងក្នុងកិច្ចប្រជុំ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី០៦.០២.២០២៤ម្សិលមិញ!។
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានអះអាងថា ប្រាក់ដែលម្ចាស់”ឡសត្តឃាត”ឬហៅថា(កុងស៊ីកាប់គោ.កាប់ជ្រូក)ប្រគល់ឱ្យមកលោកនោះ ជាទឹកចិត្ត និងមនោសញ្ចេតនា ដែលអាជីវករ ជួយឧបត្ថម្ភដល់រូបលោក ក្នុងគ្រាលំបាក(កូនឈឺ)តែប៉ុណ្ណោះ។
ដោយលោកថា ខ្ញុំពុំបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់នោះឡើយ។

-កិច្ចប្រជុំនេះធ្វើឡើង ក្រោមវត្តមានលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម.លោក នង ម៉េងហ៊ាង.លោក អ៊ឹង ទី ប្រធានច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម។
លោក យន ភារុណ និពន្ធនាយក.លោក បូរ ធារ៉ា និពន្ធនាយករង«ដើមរាំង»តំណាងលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បើតាមលោក នង ម៉េងហ៊ាង ខ្លួនពុំបានទាមទារ ប្រាក់ពីអាជីវករ នោះទេ ពោលគឺពួកគាត់ឃើញកូនលោកឈឺ សំរាកនៅមន្ទីរពេទ្យ គាត់ជូនប្រាក់ ដើម្បីជួយសំរាលបន្ទុក ថ្លៃព្យាបាល។

-ពាក់ព័ន្ធការចោទប្រកាន់ថា ពេទ្យសត្វខេត្តកំពង់ចាម ដំឡើងថ្លៃនិងយកលុយពីអាជីវករ អ្នកលក់សាច់គោ សាច់ជ្រូក ដែលបានទិញពាក្យសុំបន្តច្បាប់អាជីវកម្មនោះ..!។
-លោក នង ម៉េងហ៊ាង បំភ្លឺថា នេះជាគោលការរបស់រដ្ឋ និងជាការប្រមូលប្រាក់ ជូនច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម។
ហេតុនេះសូមបងប្អូនសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន និងឈប់មានការយល់ច្រឡំ តទៅទៀត។

គួរម្លឹកថាៈ ថ្មីៗនេះមានការចោទប្រកាន់ទៅលើលោក នង ម៉េងហ៊ាង ថាយកលុយពីម្ចាស់”ឡសត្តឃាត”ក្នុងម្នាក់ៗចំនួន២.០០០ដុល្លារ រយៈពេល១ឆ្នាំម្ដង។
ជាថ្នូរនឹងការអនុញ្ញាតឱ្យម្ចាស់ឡសត្តឃាត នានា នៅតាមបណ្ដាក្រុង-ស្រុក ទូទាំងខេត្តកំពង់ចាម ធ្វើអាជីវកម្ម កាប់គោ និងកាប់ជ្រូក លក់ប្រចាំថ្ងៃ រួមនិងការដំឡើងថ្លៃពាក្យសុំបន្តអាជីវកម្ម លក់សាច់គោ សាច់ជ្រូក តាមផ្សារ!។

ទោះយ៉ាងណារាល់ការចោទប្រកាន់ទាំងនេះ ត្រូវបានលោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ចេញមកបកស្រាយបំភ្លឺ ដូចខាងលើហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version