លោក ជិន ចន ទទួលបានម៉ូតូ១គ្រឿងពីឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង!

(ព្រៃវែង)៖ ឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រៃវែង និងលោកជំទាវ សំ ចាន់ថា បានឧបត្ថម្ភម៉ូតូថ្មីស្រឡាង១គ្រឿង ដល់លោក ជិន ចន ដែលបានចូលរួមបីកូនស្រី ក្នុងកម្មវិធីដណ្ដើមយកម៉ូតូពីភេសជ្ជៈ Boss-Strong នៅខេត្តកំពង់ធំ តែមិនបានឈ្នះ..!។

-ការប្រគល់ម៉ូតូនេះ ធ្វើឡើង នៅភូមិគ្រឹះ របស់ឯកឧត្តម ឧកញ៉ា ជឹម សុខ ស្ថិតនៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង នាព្រឹកទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ដោយបានឃើញពីភាពតស៊ូខិតខំប្រឹងប្រែងហូរញើសមិនខ្លាចការលំបាករបស់លោកពូ ជិន ចន ជាមួយនឹងកូនស្រី ឯកឧត្តមឧកញ៉ា ជឹម សុខ លោកជំទាវ មានចិត្តអាណិតអាសូរជាពន់ពេក ក្នុងនាមជាខ្មែរដូចគ្នា ។
ក៏បានអញ្ជើញលោកពូ ជិន ចន និងក្រុមគ្រួសារ មកទទួលម៉ូតូមួយគ្រឿង ដែលជាអំណោយឧបត្ថម្ភដោយទឹកចិត្តជ្រះថ្លាពី ឯកឧត្តមឧកញ៉ា និងក្រុមគ្រួសារ។

គួរជម្រាបថា ឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ សំ
ចាន់ថា ព្រមទាំងក្រុមគ្រួសារ ជានិច្ចកាលតែងតែជួយបងប្អូនពលរដ្ឋខ្មែរ រាល់ជួបទុក្ខលំបាកខ្វះខាត ជាពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version