Update៖ អ៊ីស្រាអែល ច្រានចោលបទឈប់បាញ់របស់ក្រុមហាម៉ាស និងបញ្ជាឱ្យកងទ័ពត្រៀមវាយចូលទីក្រុងRafah! 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ បានច្រានចោលការទាមទាររបស់ក្រុមហាម៉ាស ។
សម្រាប់បទឈប់បាញ់ និងបានបញ្ជាឱ្យកងទ័ពរបស់ លោកត្រៀមលក្ខខណៈវាយសម្រុក ចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែល ប្រជាជនប៉ាឡេស្ទីនរត់ភៀសខ្លួន ពីសង្រ្គាមជាង១លាននាក់ កំពុងជ្រកកោន។

លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។

តាមនាយករដ្ឋមន្ត្រី អ៊ីស្រាអែលរូបនេះ លោកផ្ទាល់បានបញ្ជាឱ្យកងទ័ពអ៊ីស្រាអែល ត្រៀមលក្ខណៈ។
ដើម្បីធ្វើប្រតិបត្តិការនៅក្នុងទីក្រុង Rafah ហើយថា ជ័យជម្នះទាំងស្រុងរបស់អ៊ីស្រាអែល លើក្រុមហាម៉ាស នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ។
ប៉ុន្តែ លោកក៏បានព្រមានដែរថាការទទួលយកសំណើ ដ៏ចម្លែករបស់ ក្រុមហាម៉ាស សម្រាប់បទឈប់បាញ់នឹងមិនអាចនាំទៅរកការដោះលែងចំណាប់ខ្មាំងទេ ហើយនឹងមានតែនាំទៅរកការសម្លាប់រង្គាលជាថ្មី តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅក្រោយជំនួបលោក Netanyahu រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាវានៅតែមានសង្ឃឹមថាអាច នឹងមានកិច្ចព្រមព្រៀង ហើយថាលោកក៏បានព្រមានមេដឹកនាំ អ៊ីស្រាអែលដែរប្រឆាំងនឹងរាល់ការធ្វើសកម្មភាពទាំងឡាយណា ដែលដុតបញ្ឆេះភាពតានតឹង នៅក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version