Update៖ ជាងហាច.ចូលបំភ្លឺនៅតុលាការខេត្តតាកែវ តាមបណ្ដឹងរបស់មន្ត្រីកាំកុងត្រូល!

(តាកែវ)៖ តបតាមដីកាកោះហៅរបស់អយ្យការ អមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី០៨.០២.២០២៤ លោក អ៊ឹម ហាច ហៅ(ជាងហាចជាងហួយ)បានចូលបំភ្លឺនៅចំពោះមុខ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តតាកែវ..!។

-យោងដីកាកោះហៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១២៥២ ចុះថ្ងៃទី២៧.ខែវិច្ឆិកា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តតាកែវ។
លោក អ៊ឹម ហាច ហៅ(ជាងហាចជាងហួយ)អាយុ៣៨ឆ្នាំ នៅភូមិតាសែន ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកសារព័ត៌មាន ICD.។

-ការចូលបំភ្លឺនៅពេលនេះ ក្រោយលោក អ៊ឹម ហាច រងបណ្ដឹងពីមន្ត្រីកាំកុងត្រូល ខេត្តតាកែវ ដែលបានប្ដឹងពីបទៈ ប្រមាថអ្នករាជការសាធារណៈ បរិហារកេរ្តិ៍ជាសាធារណៈ ប្រឆាំងនឹងការអនុវត្តការងារសាធារណៈ ដែលបានប្រព្រឹត្ត នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៦.១១.២០២៣កន្លងទៅ។

បើតាមបងប្អូនអ្នកសារព័ត៌មាននិងអ្នកច្បាប់ បានលើកឡើងថា បទល្មើសឬទោសកំហុស របស់ជាងហាចជាងហួយ គឺពុំមានអ្វីជាធំដុំនោះឡើយ!។
-ជាមួយគ្នានោះ ក៏មានបងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាពបានមកលើកទឹកចិត្ត ដល់លោក អ៊ឹម ហាច និងចូលរួមយព័ត៌មាននៅទីរួមខេត្តតាកែវ ។
ដើម្បីតាមដានចំណាត់ការរបស់អយ្យការអមសាលាដំបូងខេត្តតាកែវ មកលើលោក អ៊ឹម ហាច៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version