Update៖ លោក ជួន ណារិន្ទ ថ្លែងថាអ្នកនាង ម៉ូ លីកា មិនមែនជាជនរងគ្រោះនោះទេ!

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅល្ងាចទី០៨.០២.២០២៤។
បានចេញមកបញ្ជាក់ថា”អ្នកនាង ម៉ូ លីកា មិនមែនជាជនរងគ្រោះទេ ខាងលើជាការប្រឌិតរឿង( Fake Account) មិនមែនជារឿងពិតទេ”។
លោក ជួន ណារិន្ទ បានលើកឡើងយ៉ាងដូច្នេះថា«ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន មេត្តាជ្រាបថា ករណី( ម៉ូលីកា មិនមែនជាជនរងគ្រោះទេ) ខាងលើ ជាការប្រឌិតរឿង( Fake Account) មិនមែនជារឿងពិតទេ។
(ទាំងនុស្សទាំងTelegram ឆ្លងឆ្លើយគឺជាបុគ្គលផ្សេងរៀបចំ )។
រឿងខាងលើនេះ សូម ពុកម៉ែពូមីងបងប្អូន​ និងមហាជនទាំងអស់ ជូនជ្រាប ថាវាមិនពិតទេ!
ខ្ញុំសំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូចថាបើរឿងមិនច្បាស់កុំអាលយកទៅវាយប្រហារ​ (គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិនព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស់ បុគ្គល និងស្ថាប័នទាំងមូល)។
ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការហើយ។
សូម អរគុណច្រើន ដែលមហាជនចូលរួមគាំទ្រ ជឿជាក់មកលើសមត្ថកិច្ចយើង! ពីខ្ញុំ រាជសឹង្ហ»។

គួរម្លឹកថាៈ នារីស្រស់ស្អាតម្នាក់ដែលគេស្គាល់ថាឈ្មោះ ម៉ូ លីកា បានសម្ដែងការមិនពេញចិត្ត។
ចំពោះបុគ្គល ប៉ូលីសចរាចរណ៍ ដែលផាកពិន័យ យកលុយពីនាងហើយ ថែមទាំងយកលេខនាង ឆាតញ៉ែទៀង..!។

ក្នុងនោះ នាងក៏សូមសំណូមពរដល់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យធ្វើការណែនាំ នគរបាលចរាចរណ៍ ដើម្បីអនុគ្រោះដល់អ្នកជំងឺក្នុងឡាន។

-ជាការឆ្លើយតបលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យនាងសហការ មកដាក់ពាក្យបណ្ដឹង នៅស្នងការរាជធានីភ្នំពេញ ដើម្បីឱ្យលោកមានមូលដ្ឋាន ចាត់វិធានការ។
ជាមួយគ្នានោះលោក ជួន ណារិន្ទ ថ្លែងថា ប្រសិនបើនាងមិនមកជួបរូបលោក ឬមិនដាក់ពាក្យបណ្ដឹង ក៏លោកធ្វើការរឿងនេះ ដើម្បីជូនព័ត៌មាន ដល់មហាជនផងដែរ។

លុះថ្ងៃទី០៧.០២.២០២៤ សមត្ថកិច្ច បានហៅប៉ូលីសចរាចរណ៍ មកសួរនាំដើម្បីស្រាវជ្រាវ រីឯនាង ម៉ូ នីកា បែរជាអវត្តមាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version