ក្រុមចោរកាប់ប្ល.ន់យកទូរស័ព្ទនិងកាបូបលុយពីជនរងគ្រោះ នៅខណ្ឌសែនសុខ!

(ភ្នំពេញ)៖ បុរសជនបរទេសម្នាក់ បានរងរបួសផ្ទៃមុខ ខណៈពេលកំពុងដើរជាមួយនារីជាសង្សារ។
ហើយត្រូវជនសង្ស័យមួយក្រុមមានគ្នា០៤នាក់ ជិៈម៉ូតូ០២គ្រឿង មកកាប់ប្លន់យកទូរស័ព្ទមួយគ្រឿង និងកាបូបលុយ យកទៅបាត់ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចលើផ្លូវបេតុងក្បែរផ្លូវ១៩៩៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរម្លឹកថា ជនរងគ្រោះទើបចេញពីក្លឹប បំណងទៅផ្ទះ ដោយថ្មើរជើង ក៏ត្រូវក្រុមជនសង្ស័យ មកគម្រាមយកទ្រព្យសម្បត្តិ។
តែដោយសារជនរងគ្រោះប្រតាយប្រតប់ ជនសង្ស័យក៏កាប់ រួចប្រមូលទ្រព្យសម្បត្តិគេចខ្លួនអស់។
ទ្រព្យសម្បត្តិបាត់បង់រួមមាន ទូរស័ព្ទ Iphone 13 promax មួយគ្រឿង និងកាបូបដៃចំនួនពីរ ។
បន្ទាប់ពីកើតហេតុ បុរសជាជនបរទេស ដែលរងរបួសត្រូវដឹកយកទៅសង្គ្រោះ និងរង់ចាំទៅដាក់ពាក្យបណ្ដឹងពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version