Update៖ ផែង វណ្ណៈ ដាក់ងារគេថាកាសែតខ្ចប់មមីសមាន់ ឥឡូវគេដាក់ងារឱ្យផែង វណ្ណៈ វិញថាកាសែតខ្ចប់មមីសឆ្កែ!

(ភ្នំពេញ)៖ អ្នកកាសែត នៅខេត្តកំពង់ចាមម្នាក់ ដែលគេស្គាល់ថា”ជាងហាច ជាងហួយ”បានដាក់រហស្សនាមឱ្យបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak Newsថាជា«កាសែតខ្ចប់មមីសឆ្កែ» ពោលគឺ រហស្សនាមបែបនេះ អន់ជាទីបំផុត..!។

“ពាក្យខ្ចប់មមីសឆ្កែ”ជាពាក្យដែលមនុស្សទូទៅ តែងតែប្រើសំដៅលើបុគ្គល ថោកទាប គ្មានគុណធម៌ក្នុងខ្លួនក្រៅពី ផែង វណ្ណៈ!។
ប៉ុន្តែឥឡូវ បែរជា”ជាងហាច ជាងហួយ”យកពាក្យនេះ មកប្រើលើជនឈ្មោះ ផែង វណ្ណៈ ទៅវិញ!។
-អញ្ចឹង ផែង វណ្ណៈ ជាមនុស្សប្រភេទណា ទើបបានជា”ជាងហាច ជាងហួយ”ដាក់ងារឱ្យបែបនេះ។
-យ៉ាងណាក៏ដោយ«ដើមរាំង»មិនធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យឡើយ ដោយផ្សាយទៅតាមប្រភពដែលទទួលបានប៉ុណ្ណោះ….!។

ជាការឆ្លើយតប នៅរសៀលទី១៦.១១.២០២៣ បុគ្គល ផែង វណ្ណៈ បានបង្ហោះពីសាវតាជាតិរបស់”ជាងហាច ជាងហួយ”នឹងបញ្ជាក់ថា បើខ្លួនធ្វើបុគ្គលនេះមិនបានទេ ខ្លួនសុខចិត្តកាត់ដៃចោល!។
បុគ្គល ផែង វណ្ណៈ អះអាងទៀតថាខ្លួន
ចេញ​ទៅស្រុក​ ជេីងព្រៃ​ ខេត្ត​ កំពង់ចាម​ តាមកំចាត់ជនពាល​ ដល់ទី​បំផុត​ !។

-ការដាក់រហស្សនាម និងវាយបកពីសំណាក់”ជាងហាច ជាងហួយ”មកលើបុគ្គល ផែង វណ្ណៈ នៅពេលនេះ។ បន្ទាប់ពី ផែង វណ្ណៈ បង្ហោះរូបភាពពួកគាត់ ដោយសរសេរបញ្ជាក់ថា នេះជាពួកដើរជំរិត ទារលុយគេ ដើរដាក់កាតទារលុយពីគេ។

ដើមហេតុដំបូង នៅព្រឹកទី១៥.១១.២០២៣ ផែង វណ្ណៈ បានបញ្ជាក់នៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា«ហេតុការណ៍នេះ បានកេីតឡេីងនៅ​ផ្សារ​បឹង​ឈូក​ ក្រុង​បាត់​ដំបង​ ខេត្ត​ បាត់​ដំបង​ ដែល​ក្រុម​អ្នកសារព័ត៌មាន​ ខ្ចប់​មមីសមាន់​មួយក្រុម​មានគ្នា​ប្រមាណ​៤-៥​ នាក់​ បានទៅ​សុំលុយ​អ្នកលក់​កាហ្វេ​ តែ​អ្នកលក់​កាហ្វេ​មិនអោយ​ ព្រោះគាត់​មិនបាន​បេីកលេងល្បែង​ ស៉ីសង​ ដូច​ពួកខ្ចប់មមីសមាន់​ ៤-៥​ នាក់​ ចោទប្រកាន់​ទេ»។

មិនត្រឹមតែ”ជាងហាច ជាងហួយ”ប៉ុណ្ណោះទេ ដែលប្រតិកម្មទៅនឹង ផែង វណ្ណៈ ។
ក្នុងនោះក៏មានស្ដ្រីម្នាក់ នៅខេត្តបន្ទាយមានជ័យ អះអាងថា ផែង វណ្ណៈ ផ្សាយព័ត៌មានមិនពិតគ្មានមូលដ្ឋាន!
ខណៈម្ចាស់គ្លីនិកម្នាក់ទៀត បញ្ជាក់ថា ផែង វណ្ណៈ ផ្សាយព័ត៌មានមិនពិតផងដែរ។

ស្របពេលដែលលោក រ៉ា គីមហ៊ាង ម្ចាស់គណនីហ្វេសប៊ុក Ra KimHeang បានចេញលិខិត ព្រមានទៅកាន់ ផែង វណ្ណៈ ដោយអះអាងដែរថា ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News«បានសរសេរបង្ហោះលាបពណ៌ ទម្លាក់កំហុស នាំឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្តិស័ព្ទរបស់លោក។
ហើយថែមទាំងបានបំភ្លៃការពិត ដោយទាក់ទាញចំណាប់អារម្មណ៍ ពីមហាជន ដើម្បីបំផុសបំផុលបង្ករ ឱ្យមានការភ័ន្តច្រឡំរើសអើងលើរូបគាត់ទៀតផង»។

ទន្ទឹមនិងនោះ នាយឧត្ដមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក៏បានចេញមុខប្រកាសទាត់ចោល!។
ក្រោយបុគ្គល ផែង វណ្ណៈ បង្ហោះថា កូនប្រុសរបស់លោក គឺឧត្ដមសេនីយ៍​ទោ​ គៀង​ ចាន់​តួ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ.!។
អាចជាប់ពាក់ព័ន្ធ រឿងបាញ់​បោះ​អនាធិបតេយ្យ នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
-ប៉ុន្តែការបង្ហោះនេះ ត្រូវ ផែង វណ្ណៈ លុបចោលវិញ។

គេនៅចាំបានថាៈ ការផ្សព្វផ្សាយព័ត៌មាននិងចោទប្រកាន់គេឯងខុសពីការពិត ពីសំណាក់បុគ្គល ផែង វណ្ណៈ ពុំមែនជាលើកទី១នោះទេ ពោលគឺ ច្រើនលើកច្រើនសារមកហើយ..!។

ប៉ុន្តែបុគ្គលរូបនេះ មិនរាងចាលទាល់តែសោះ.ដោយនៅតែបន្តប្រព្រឹត្តសកម្មភាពខុសឆ្គងប្រាសចាក ពីវិជ្ជាជីវៈ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ដដែលៗ..!។

ជាក់ស្ដែង កាលពីកន្លងទៅ ផែង វណ្ណៈ ធ្លាប់និយាយវាយប្រហារ ទៅលើសារព័ត៌មាន Fresh News.លោក ពេជ្រ ស្រស់ ជេរប្រមាថលោក ខាន់ សុវណ្ណ.ធ្លាប់និយាយប៉ះពាល់ដល់លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត រួចក៏សូមទោស និយាយប្រមាថព្រះសង្ឃនៅខេត្តសៀមរាប រួចក៏សូមទោស.ហើយថ្មីៗនេះបុគ្គល ផែង វណ្ណៈ បានជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស រួចអាងសូមទោស..!។
លុះឥឡូវមកបង្ហោះលោក រ៉ា គីមហ៊ាង ខុសការពិត និងបន្តចោទ”ជាងហាច ជាងហួយ”ថាដើរជំរិតទារលុយគេទៀត….!។

តើឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គួរមានវិធានការបែបណា លើបុគ្គល ផែង វណ្ណៈ ឬទុកឱ្យបុគ្គលរូបនេះ ។
ធ្វើព្យុះធ្វើភ្លៀងជេរប្រមាថគេឯងតាមចិត្តដដែលៗ និងលាបពណ៌ ចោទប្រកាន់អ្នកដទៃ ជាបន្តទៀតឬយ៉ាងណា…?៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version