Update៖ លោក ណូយ វ៉ាន់ណេត ស្នើឱ្យសមត្ថកិច្ចចាត់វិធានការលើជនល្មើស ដែលប្រមាថអាយុជីវិតលោក!

(ភ្នំពេញ)៖ បន្ទាប់ពីមានជនបំពុលសង្គមបង្ហោះថា លោក ណូយ វ៉ាន់ណេត តារាចំរៀងជើងចាស់ជំនាន់ទស្សវត្តន៍៩០ ទទួលមរណភាព។
ភ្លាមនោះលោក ហេង ឡុង ប្រធានក្រុមសមាគមន៍សិល្បៈកម្ពុជា បានចេញមកបដិសេធចោលចំពោះដំណឹងមួយនេះ។
-ទន្ទឹមនិងនោះ លោក ណូយ វ៉ាន់ណេត ក៏បានឡាយផ្ទាល់បញ្ជាក់ថារូបលោកពុំទាន់ស្លាប់ទេ!។
បន្ទាប់មកទៀតលោក ណូយ វ៉ាន់ណេត បានប្រកាសស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការ លើជនល្មើសដែល បង្ហោះដំណឹងមិនពិត និងប្រមាថដល់អាយុជីវិតរបស់លោក។

-លោក ណូយ វ៉ាន់ណេត បានលើកឡើងយ៉ាងដូច្នេះថា«ខ្ញុំបាទណូយ វ៉ាន់ណេតសូមប្តឹងទៅក្រសួង មហាផ្ទៃប្រត្តិកម្មរហាស់ជួយវែកមុខជន កំហូចដែលបង្ហោះរូបខ្ញុំបាទនឹងប្រម៉ាត អាយុជីវិតខ្ញុំពេញបន្ដាញសារធារណះ ដោយក្ដីអនុគ្រោះផងចុះ សូមអគុណ»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version