រថយន្តកុងតឺន័រ បុកជាមួយរថយន្តលុចស៊ីស បណ្ដាលឱ្យ មន្ត្រីមណ្ឌលសុខភាពម្នាក់ស្លាប់!

(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រវាងរថយន្តលុចស៊ីស បុកជាមួយរថយន្តកុងតឺន័រ បណ្តាលឱ្យមន្ត្រីមណ្ឌលសុខភាពម្នាក់ស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍នេះ បានកើតឡើងនៅម្តុំចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ក្បែរច្រកចូលផ្លូវល្បឿនលឿន ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២៤។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៩យប់ រថយន្តទាំង២គ្រឿងបើកក្នុងដំណើបញ្ច្រាស់ទិសគ្នា។
មកដល់កន្លែងខាងលើក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ខាងរថយន្តឡិចស៊ីស 330 ផ្លាកលេខភ្នំពេញ 2AO.7294 បានគាបជាប់ក្នុងរថយន្តស្លាប់ភ្លាម។

បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ គង់ រតនា ទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមន្ត្រីបម្រើការក្នុងមណ្ឌលសុខភាពទំនប់រលក ស្រុកស្ទឹងហាវ។
ចំណែកតៃកុងរថយន្តកុងតឺន័រមិនទាន់ស្គាល់អត្តសញ្ញាណ និងបម្រើការងារឱ្យក្រុមហ៊ុន ណានៅឡើយទេ។
ព្រោះក្រោយ កើតហេតុបានគេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងវាស់វែង ហើយក៏ស្ទូចយករថយន្តទាំង២គ្រឿងទៅទុក ដើម្បីបន្តនីតិវិធីពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version