អនុវត្តច្បាប់ចរាចរណ៍ និងពិនិត្យជាតិអាល់កុល ឃាត់យានយន្ត៩៤គ្រឿង នៅយប់ថ្ងៃទី១០ខែកុម្ភៈ!

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបានចុះរឹតបន្តឹង ច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអ្នកផ្ទុកជាតិអាល់កុល ជាលទ្ធផល បានឃាត់យានយន្ត ល្មើសចំនួន៩៤គ្រឿង។

មន្ត្រីនគរបាលរាជធានីភ្នំពេញបានឱ្យដឹង កាលព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា កម្លាំងចម្រុះបានអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងរកអ្នកផ្ទុកជាតិអាល់កុល។
បេសកម្មនេះក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងរកអ្នកផ្ទុកជាតិអាល់កុលនេះកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់យានយន្តល្មើស ចំនួន៩៤គ្រឿង ក្នុងនោះរថយន្តចំនួន៣៦គ្រឿង និងម៉ូតូចំនួន៥៨គ្រឿង។

ពួកគេបានល្មើសទី១-ប្រព្រឹត្តជាតិស្រវឹងចំនួន៦២គ្រឿង+កម្រិត០.២៥-០.៣៩ mg/L ចំនួន២៦គ្រឿង-អ្នកបើកបរម៉ូតូចំនួន១៦នាក់-អ្នកបើកបររថយន្តចំនួន១០នាក់+កម្រិត០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង-អ្នកបើកបរម៉ូតូចំនួន១៧នាក់-អ្នកបើកបររថយន្តចំនួន១៩នាក់។
ទី២-បទល្មើសផ្សេងៗចំនួន៣២គ្រឿង-អត់មួកសុវត្ថិភាពចំនួន២៥គ្រឿង-រថយន្តគ្មានបណ្ណបើកបរចំនួន៥គ្រឿង-រថយន្តកែច្នៃខុសបច្ចេកទេស១គ្រឿង-រថយន្តបណ្ណបើកបរហួសសុពលភាពចំនួន១គ្រឿង។
ករណីល្មើសច្បាប់ចរាចណ៍ខាងលើ សមត្ថកិច្ចបានអនុវត្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version