Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា បានស្លាប់១១២នាក់ និងរបួស១៧៣នាក់!

ក្រសួងសុខាភិបាល ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ។
ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,១៧៦ នាក់ និង៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣។

របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ត្រូវបានសម្លាប់ និង ១៧៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលមនុស្សប្រហែល ១,២០០ នាក់ ត្រូវបានសម្លាប់នៅក្នុងអ៊ីស្រាអែល និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version