Update៖​ ការវាយប្រហារ​របស់​ អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​ បណ្ដាលអោយ​ ចំណាប់ខ្មាំង​អ៊ីស្រាអែល​ស្លាប់២​នាក់​ របួស៨​នាក់​!

កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស អាល់ Qassam Brigades បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេល 96 ម៉ោងចុងក្រោយនេះ បានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន 8 នាក់ទៀត នេះបើតាមការបញ្ជាក់របស់កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់។

សេចក្តីថ្លែងការណ៍អំពីចំណាប់ខ្មាំង ដែលនៅសេសសល់បាននិយាយថា «លក្ខខណ្ឌរបស់(ពួកចំណាប់ខ្មាំង) កាន់តែមានគ្រោះថ្នាក់ ខណៈ ការផ្តល់ការព្យាបាលដល់ពួកគេមានមិនគ្រាប់គ្រាន់ទេ។ (អ៊ីស្រាអែល) ទទួលខុសត្រូវទាំងស្រុង ចំពោះជីវិតរបស់អ្នកដែលរងរបួស ដោយសារការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់ពួកគេ»។

គួររំលឹកថា ក្នុងអំឡុងពេលសម្រាកបាញ់គ្នារយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសជាង ១០០ នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២៤០ នាក់របស់អ៊ីស្រាអែល។ ហើយអ៊ីស្រាអែលបាននិយាយថា ចំណាប់ខ្មាំង​ចំនួន ១៣៦ នាក់ទៀត​នៅបន្ត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​តំបន់ហ្គាហ្សា។

ក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្ស ១,២០០ នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងយ៉ាងហោចណាស់ ២៥០ នាក់ នៅក្នុងការឈ្លានពានកាលពីថ្ងៃទី ០៧ ខែតុលា។ ហើយអ៊ីស្រាអែលបានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំ លើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៨,០០០ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version