លោក សួន សុម៉ាលីន អញ្ជើញពិនិត្យទីតាំងសាងសង់ស្ពាន១កន្លែង ដែលតភ្ជាប់ពីស្រុកបាភ្នំនិងស្រុកព្រះស្ដេច!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោក ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច និងនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។
បានអញ្ជើញចុះពិនិត្យទីតាំងគ្រោងនិងកសាងស្ពានមួយខ្សែដែលមានប្រវែងប្រមាណ ៦០ ម៉ែត្រទទឹង ៩ ម៉ែត្រដែលតភ្ជាប់ពី ស្រុកបាភ្នំ ទៅស្រុកព្រះស្តេច ។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើកំណើរឆ្លងកាត់ស្ទឹងព្រៃក្តួចមួយនេះ ប្រកបដោយសុវត្ថិភាព។

ស្ពានមួយខ្សែនេះតភ្ជាប់ពីភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ឆ្លងមកភូមិព្រៃក្តួច ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា នៅកន្លែងនេះបងប្អូនប្រជាពលរដ្ឋគាត់ឆ្លងកាត់ដោយប្រើទូកដរ ទាញដោយដៃ ដល់អ្នកធ្វើដំណើរឆ្លងកាត់ ស្ទឹងព្រៃក្តួច មួយនេះដោយប្រឈមនឹងហានិភ័យខ្ពស់ ជាពិសេសនៅរដូវវស្សាខែទឹកឡើងអាចនឹងមានបញ្ហា ប្រឈម គ្រោះថ្នាក់ជា យថាហេតុផ្សេងៗ។

ដោយឃើញអំពីទុក្ខលំបាកទាំងអស់នេះ ហើយទើបលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោក ហ៉ឺ បាវី និងលោក ឈន សារ៉ាណេ អញ្ជើញចុះពិនិត្យទីតាំង។
ដើម្បីវាយតម្លៃកសាងស្ពានមួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ ដឹកនូវកសិផលរបស់គាត់ ប្រកបដោយសុវត្ថិភាពខ្ពស់ទៅមករវាងស្រុកទាំងពីរនេះ។

បន្ទាប់ពីបានអញ្ជើញពិនិត្យស្ថានភាពស្ពានព្រៃក្ដួចរួច លោកអភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យការសាងសង់អគារមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ស្ថិតក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្ដេចផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version