ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ”កិត្តិសង្គហបណ្ឌិត”ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង!

(ភ្នំពេញ)៖ ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ព្រះរាជទានគោរមងារ ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង “ជាកិត្តិសង្គហបណ្ឌិត”។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បច្ចុប្បន្នៈមានតួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីដឹកនាំកងកម្លាំងអង្គរក្សការពារសន្តិសុខ​ និងសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version