ឆេះផ្ទះបងប្អូន ខ្មែរអ៊ីស្លាម អស់ចំនួន៦ខ្នងផ្ទះ នៅស្រុកបារាយណ៍!

(កំពង់ធំ)៖ អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនខ្មែរអ៊ីស្លាម អស់ទាំងស្រុងសរុបចំនួន៦ខ្នងផ្ទះ រួមទាំងទ្រព្យសម្បត្តិអស់គ្មានសល់។
គ្រោះអគ្គិភ័យនេះបានកើតឡើង នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះភ្លើងឆេះឈ្មោះ កូប ខទីឆាស់ អាយុ៧០ឆ្នាំផ្ទះ ទំហំ៧ម៉ែត្រគុណ៣ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿងខូចខាតនិងសម្ភារទាំងស្រុង។
ក្នុងនោះ-មាស៦ជី ចិញ្ជៀន២វង់ ខ្សែដៃ២ខ្សែ និងលុយ១លានរៀន ។ ផ្ទះឈ្មោះ សេន ខទៀត អាយុ៨០ឆ្នាំ ប្រពន្ធឈ្មោះ ឡឹប ម៉ាស់ អាយុ៦៧ឆ្នាំផ្ទះ១ខ្នង ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿងខូចខាតនិងសម្ភារទាំងស្រុង-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម។

ផ្ទះឈ្មោះ ឡះ សល់ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ មីត រីម៉ាស់ អាយុ៤២ឆ្នាំផ្ទះទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ខូចខាតនិងសម្ភារទាំងស្រុង-ម៉ូតូម៉ាកស្គុបពី១គ្រឿង។ផ្ទះឈ្មោះ ទាំ ស្រស់ អាយុ៥១ឆ្នាំផ្ទះទំហំ៦ម៉ែត្រគុណ១២ម៉ែត្រធ្វើអំពីឈើ ប្រក់ក្បឿង ខូចខាតនិងសម្ភារទាំងស្រុង-ម៉ូតូធំ១គ្រឿង មាស១តំឡឹងកន្លះ-លុយ៧លាន-កងដៃផ្លាក់ទីន៧កង និង ចិញ្ជៀន១ វង់ ។
ផ្ទះឈ្មោះ យ៉ា អ៊ី អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ទៀត ម៉ារី អាយុ៤៤ ឆ្នាំ ទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ខូចខាតនិងសម្ភារទាំងស្រុង ។
ផ្ទះឈ្មោះ សេន សា អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ សា ណាសេហាស់ អាយុ៦៤ ឆ្នាំទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង មិនមានខូចខាតសម្ភារ។
ពេលភ្លើងកំពុងឆេះសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៧-៨គ្រឿងជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។
ក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
ក្រោយពីកើតហេតុផ្នែកចំនាញ កំពុងស្រាវជ្រាវរកមូលនៃការឆេះនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version