ម៉ូតូបើកបុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់ទាំងសងខាង នៅស្រុកត្រាំកក់!

(តាកែវ)៖ គ្រោះថ្នាក់ចរចារណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឱ្យបុរស២នាក់.ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើង ស្ថិតនៅលើផ្លូវជាតិលេខ១៣២ ត្រង់គីឡូម៉ែត្រលេខ២០-២១ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពត1P-0512 បើកបរដោយឈ្មោះ ឈៀង បារាំង អាយុ២៣ឆ្នាំនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (ស្លាប់ភ្លាម)ជនរងគ្រោះបើកពីកើតទៅលិច។
លុះមកដល់កន្លែងខាងលើ បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1JK-0012 បើកបរដោយឈ្មោះ ឆន ជីវ័ន អាយុ១៧ឆ្នាំ នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)។

ក្រោយពីមានគ្រោះថ្នាក់កម្លាំងជំនាញ បានចុះពិនិត្យកន្លែងកើតហេតុ និងយកម៉ូតូទាំង២គ្រឿងទៅទុក នៅប៉ុស្តិ៍រដ្ឋបាលអូរសារាយ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version