អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែយ៉ាងសន្ធោសន្ធៅ!

(ភ្នំពេញ)៖ នៅម៉ោង១ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ មានអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋសមត្ថកិច្ច អាជ្ញាធរ កំពុងនាំគ្នាជួយអន្តរាគមន៍ ពន្លត់ ស្របពេលដែលផ្ទៃមេឃកំពុងតែមានកំដៅខ្លាំង ងាយនឹងបង្ការាលដាល។
គេមិនដឹងថា អគ្គិភ័យនេះ បានបង្ករបណ្ដាលមកពីអ្វីពិតប្រាកដនៅឡើយទេ។
ខណៈសមត្ថកិច្ច កំពុងជួយអន្តរាគមន៍ពន្លត់ និងជួយប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version