Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់១០៣នាក់ និងរបួស១៤៥នាក់!

ក្រសួងសុខាភិបាលនៅហ្គាហ្សា បាននិយាយកាលពីថ្ងៃពុធថា ការវាយបក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោងនេះ..!។
បណ្តាលឱ្យមនុស្សចំនួន១០៣នាក់ស្លាប់ និង១៤៥នាក់ផ្សេងទៀត រងរបួស។
ធ្វើឱ្យចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន កើនឡើងដល់ 28,576 ខណៈដែលមនុស្ស 68,291 នាក់ផ្សេងទៀតក៏បានរងរបួស នៅក្នុងការវាយលុកដែលកំពុងបន្តចាប់តាំងពីថ្ងៃទី 7 ខែតុលា។

ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈដែលការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលប្រឆាំងនឹងហ្គាហ្សា បានឈានចូលដល់ថ្ងៃទី 131។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនក្នុងខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលជិត 1,200 នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់។

អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ ។
ដែលនៅក្នុងសេចក្តីសម្រេចបណ្តោះអាសន្នមួយកាលពីខែមករាបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថាជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version