គណបក្សកម្លាំងប្រជាធិបតេយ្យ ថ្កោលទោសចំពោះសកម្មភាព ដែលផ្ទុយពីច្បាប់បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា!

(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ បានប្រកាសថ្កោលទោស ចំពោះទង្វើគំរាមកំហែង ដែលផ្ទុយពីមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
-នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
-គណបក្សកម្លាំងប្រជាធិបតេយ្យ បានលើកឡើងយ៉ាងដូច្នេះថា«គណបក្ស
សង្កេត នឹងតាមដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការ ឃោសនាបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។
បានសង្កេតឃើញថា មានគណបក្សនយោបាយមួយបាន នឹង កំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមថ្កោលទោសចំពោះទង្វើគំរាមកំហែង ដែលផ្ទុយពីមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទន្ទឹមគ្នានេះដែរ គណបក្សកម្លាំងប្រជាធិបតេយ្យ ។
សូម គាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសូមគាំទ្រចំពោះ សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ លេខ០០៤។
សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យ ។
គណបក្សកម្លាំងប្រជាធិបតេយ្យ ស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន តឹងរ៉ឹងបំផុត។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមប្ដេជ្ញាការពារសុខសន្តិភាពឱ្យបានល្អ និងសូមអំពាវនាវដល់បងប្អូន ជនរួមជាតិទាំងអស់ ។
សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាសូមប្រើសិទ្ធរបស់បងប្អូន ដើម្បីជ្រើសរើសបានសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបងប្អូនពេញចិត្ត»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version