គណបក្សមូលីណាកា ថ្កោលទោស រាល់ការគំរាមកំហែង ដល់អង្គបោះឆ្នោត ដែលធ្វើឡើងដោយគណបក្សភ្លើងទៀន!

(ភ្នំពេញ)៖ គណបក្សមូលីណាកា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះទង្វើគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន។
-គណបក្សមូលីណាកា បានលើកឡើងថា«គណបក្ស
សង្កេត នឹងតាមដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការ ឃោសនាបោះឆ្នោតសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ។
បានសង្កេតឃើញថា មានគណបក្សនយោបាយមួយបាន នឹង កំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
-គណបក្សមូលីណាកា សូមថ្កោលទោសចំពោះទង្វើ គំរាមកំហែង ដែលផ្ទុយពីមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទន្ទឹមគ្នានេះដែរ គណបក្សមូលីណាកា គាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសូមគាំទ្រចំពោះ សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ លេខ០០៤។
សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យ ។
គណបក្សមូលីណាកា ស្នើដល់ក្រសួងមហាផ្ទៃ ឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន តឹងរ៉ឹងបំផុត។
គណបក្សមូលីណាកា សូមប្ដេជ្ញាការពារសុខសន្តិភាពឱ្យបានល្អ និងសូមអំពាវនាវដល់បងប្អូន ជនរួមជាតិទាំងអស់។
សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាសូមប្រើសិទ្ធរបស់បងប្អូន ដើម្បីជ្រើសរើសបានសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបងប្អូនពេញចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version