Update៖ អ៊ុយក្រែន ប្រកាសដកទ័ពចេញពី ទីប្រជុំជនសំខាន់នៃ Avdiivka! 

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រកាសថា ពួកគេកំពុងដកខ្លួនចេញពីទីក្រុងសំខាន់នៃ Avdiivka។

ការសម្រេចចិត្តដកកងទ័ព ចេញពីទីក្រុង Avdiivka របស់អ៊ុយក្រែន នឹងក្លាយជានិមិត្តរូបមួយ នៃជ័យជម្នះសម្រាប់រុស្ស៊ី នៅមុនខួបនៃការផ្ទុះសង្រ្គាម អ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ ក៏ដូចជានឹងក្លាយជាការដណ្ដើមបានទឹកដីដ៏សំខាន់មួយ ។
ចាប់តាំងពីកងកម្លាំងរុស្ស៊ីដណ្ដើមបានទីក្រុង Bakhmut កាលពីខែឧសភា ឆ្នាំ២០២៣។

ក្នុងសារមួយបង្ហោះលើ Telegram នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះ លោកឧត្តមសេនីយ៍ Oleksandr Tarnavsky ។
ដែលមេបញ្ជាការដឹកនាំសង្រ្គាម ក្នុងទីក្រុង Avdiivka បានគូសបញ្ជាក់ដូច្នេះថា «ផ្អែកលើស្ថានភាពជាក់ស្ដែងនៅជុំវិញទីក្រុង Avdiivka និងដើម្បីបញ្ចៀសកុំឱ្យជាប់ក្រោមការឡោមព័ទ្ធ និងការពារអាយុជីវិតរបស់កងទ័ព ខ្ញុំបានសម្រេចចិត្តថានឹងដកកងកម្លាំងរបស់យើងចេញពីទីក្រុងនេះ ហើយប្ដូរទៅកាន់ទីតាំងការពារអំណោយផល»។

គួរបញ្ជាក់ថា ការសម្រេចចិត្តដកកងទ័ពចេញពីទីក្រុង Avdiivka របស់លោក Oleksandr Tarnavsky ក៏ទទួលបានការគាំទ្រពីប្រមុខកងទ័ពថ្មីរបស់ អ៊ុយក្រែន លោក Oleksandr Syrsky ផងដែរ ។
ហើយដែលនេះជាការសម្រេចចិត្តដ៏សំខាន់លើកដំបូងបំផុត ចាប់តាំងពីរូបលោកត្រូវបានតែងតាំងជា ប្រមុខកងទ័ពអ៊ុយក្រែនកាលពីថ្ងៃទី៨ ខែកុម្ភៈមក។
តាមលោក Syrsky ការដកទ័ពនេះគឺមានគោលដៅការពារអាយុជីវិតកងទ័ព និងបញ្ចៀសកុំឱ្យ ពួកគេជាប់ក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version