ឆេះឃ្លាំងស្តុកអេតចាយ នៅស្រុកព្រៃនប់ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន!

(ព្រះសីហនុ)៖ អគ្គិភ័យបានឆេះឃ្លាំងស្តុកអីវ៉ាន់អេតចាយ(ស្តុកជ័រដបទឹកសុទ្ធ)ស្ថិត​នៅភូមិ ឧកញ៉ាហេង ឃុំ​ឧកញ៉ាហេង​ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី​១៦ ខែ កុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ឃ្លាំងឈ្មោះ​ មុឹង​ កាញ់ ភេទប្រុស អាយុ៦២ឆ្នាំមុខរបរ រកសុីទិញលក់អេ​តចាយ ហើយសម្ភារៈ ដែលឆេះក្នុងឃ្លាំង​ សង់អំពីដែកទំហំទទឹង​២០​ម៉ែត្រ×បណ្ដោយ២០ម៉ែត្រ។
រួមមាន៖ គំនរជ័រដបទឹកសុទ្ធគ្រីបហេីយ​ ខូចខាតប្រហែល​៥០% ចំណែកមូលហេតុ​នាំឲ្យមានអគ្គិភយ័នេះកំពុងស្រាវជ្រាវបន្ត។​
គ្រោះអគ្គិភ័យនេះ ក្រុមសង្គ្រោះបានអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ រួមមានពីស្នងការដ្ឋាននគរបាលខេត្ត ,កងរាជអាវុធហត្ថ​ខេត្ត,ខាងព្រលានយន្តហោះ​កងកេង,រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនGTVC ,រថយន្តពន្លត់អគ្គិភ័យរបស់​ អង្គភាពង​៧០​ , រថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកព្រៃនប់​ រថយន្តពន្លត់អគ្គិភ័យរបស់ម្ចាស់ផ្សារអូរចំណា​រ ដោយប្រើពេលជិត២ម៉ោងទើបពន្លត់បានជាស្ថាពរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version