រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថាក្រមសីលធម៌វិជ្ជាជីវៈ គឺផ្អែកលើព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ!

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា“យើងបាននិងកំពុងបន្តលើកកម្ពស់តួនាទី និងគុណតម្លៃវិទ្យុ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ប្រពៃណីទាំងអស់។
ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនេះ រក្សាបាននូវ ទំនាក់ទំនងប្រកបដោយបរិយាបន្ន ព្រមទាំងភាពប្រកួតប្រជែង និងគុណភាពស្របទៅនឹងការវិវត្តរបស់សង្គម បច្ចេកវិទ្យាថ្មីៗ និងបរិវត្តកម្មឌីជីថល ។
សម្រាប់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ក្នុងសង្គម ដោយផ្តោតលើ ការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការរៀបចំសណ្តាប់ធ្នាប់សារ ព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្អែកលើអភិក្រម ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយ ជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។
លោក នេត្រ ភក្ដ្រា បានថ្លែងបែបនេះក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីសកម្មភាពអបអរទិវាវិទ្យុពិភពលោកឆ្នាំ២០២៤ នៅថ្ងៃទី១៧.០២.២០២៤។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានអត្ថាធិប្បាយពីដំណើរវិវត្តរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា ស្ថានភាពប្រព័ន្ធ ផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ។
ជាមួយនឹងវឌ្ឍភាពឥតឈប់ឈរនៃបច្ចេកវិទ្យា ព្រមទាំងនិន្នាការក្នុងការទទួល ព័ត៌មានរបស់ប្រជាជន ។
ដែលបានផ្តល់ទាំងឱកាសថ្មីៗ និងបញ្ហាប្រឈមមួយចំនួនដល់វិស័យព័ត៌មាន និង សោតទត្សន៍។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មាន និងប្រតិបត្តិករក្នុងវិស័យព័ត៌មាន តាមរយៈការប្រារព្ធ ទិវាវិទ្យុពិភពលោកឆ្នាំនេះ ។
បានបង្ហាញការប្តេជ្ញាចិត្តជាថ្មីម្តងទៀតលើការលើកកម្ពស់តួនាទីរបស់វិទ្យុ និង ប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់ ជាភ្នាក់ងារផ្តល់ព័ត៌មាន ភ្ជាប់ការប្រាស្រ័យទាក់ទង ការអប់រំ ចំណេះដឹង និងការកំសាន្ត ។
ដើម្បីរួមចំណែកក្នុងការបណ្តុះស្មារតី មនសិកា និងមោទនភាពជាតិ បណ្តុះការស្រឡាញ់វប្បធម៌ និងប្រពៃណី ព្រមទាំងថែរក្សាការពារសន្តិភាព និងអត្តសញ្ញាណជាតិ។

រដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ទោះក្នុងតម្លៃណាក៏ដោយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ផ្សេងៗទៀតត្រូវតែបន្តរស់ក្នុងបរិបទថ្មី តំណាលគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយប្រព័ន្ធផ្សព្វផ្សាយ ទំនើប។
ក្រសួងព័ត៌មាននឹងបន្តអភិរក្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឱ្យមានភាពរីកចម្រើនឡើង ទៅមុខថែមទៀត តាមរយៈការបន្តធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយឱ្យស្របតាមការវិវត្ត របស់សង្គម»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version