តែងតាំងចៅអធិការវត្ត(ស្ទឹងបត់) បន្ទាប់ពីអតីតចៅអធិការវត្តមួយនេះ មានរឿងអាស្រូវ!

(បន្ទាយមានជ័យ)៖ សេចក្តីសម្រេចស្តីពីការតែងតាំងគណៈសង្ឃ វត្តពុទ្ធសាសនាកម្ពុជា ត្រូវបានប្រគេនភារកិច្ច ជូនភិក្ខុសុមនធម្មោ ចាន់ សុគា (ងារដើមជាជំនួយការព្រះគ្រូអនុគណក្រុងប៉ោយប៉ែត) ឱ្យឡើងជាព្រះចៅអធិការ វត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់)សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីសង្ឃនិងមន្ត្រីមន្ទីរធម្មការខេត្តបានអោយដឹងកាលពីថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២៤ថា កាលពីម្សិលមិញ ក្រោមអធិបតី
ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិជ័យមុនីមេគណខេត្តបន្ទាយមានជ័យ។
ព្រះរមន្រ្តីសង្ឃសាលាគណខេត្ត និងក្រុង លោកយឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ លោកអភិបាលរងក្រុងប៉ោយប៉ែត និងមន្ត្រី ព្រះសង្ឃ ពុទ្ធបរិស័ទ យុវជនយុវនារីជាចមុនរើននាក់។

ថេរសភា គណៈ:សាលាគណខេត្ត មន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និងវត្តធ្លាប់បានការរៀបចំជ្រើសរើសរចនាសម្ព័ន្ធដឹកនាំព្រះមន្ត្រីសង្ឃសាលាអនុគគណនៅក្រុងប៉ោយប៉ែត ។
ដោយធ្វើទៅតាមឋានានុក្រម គឺព្រះសមណៈភីរ័ត ប៉ោ សុខឿន បច្ចុប្បន្នជាព្រះគ្រូចៅអធិការវត្តនិមិត្តសុធីរាមហៅវត្តកូនដំរី នាផ្លូវជាតិលេខ៥ភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត-ជាព្រះវិន័យធរអនុគណក្រុង អោយឡើងឋាន:ទៅជាព្រះគ្រូអនុគណស្តីទីក្រុងប៉ោយប៉ែតពីថ្ងៃទី២៣ខែមករាមក ។

សូមរំលឹកដែរថា អតីតព្រះគ្រូ ប៉ុក ចំរើន អនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តសិរីមង្គលសុទ្ធារាមស្ទឹងបត់ នៅភូមិស្ទឹងបត់ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាលបានលាចាកសិក្ខាបទ ឬសឹក កាលពីយប់ថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤ កន្លងមក ។
ក្រោមព្រះវត្តមានដឹកនាំរបស់ព្រះគ្រូណាប់ ម៉ឺន ព្រះបល្ល័ដ្ឋ សាលាគណខេត្ត និងវត្តមានព្រះមន្ត្រីសង្ឃ ។

តួអង្គប៉ុក ចំរើន មានរឿងអាស្រូវផ្លូវភេទរបស់ជាមួយស្ត្រីវ័យក្មេងអាយុ២២ឆ្នាំម្នាក់ និងករណីបទល្មើសហិង្សា ដោយចេតនាមានស្ថានទម្ងន់(វាយអោយរងរបួស)១ករណីទៀតលើ នេនសង្ឃតូចនៅក្នុងវត្តនេះ ។
ដែលសំណុំរឿងនេះ ជាប់ក្នុងបណ្តឹងនៅតុលាការខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីអនុគណចាស់សឹក ក៏មានការចម្រូងចម្រាស បាតុភាពខ្លះកើតឡើងដូចជា កុដិធំដែលអតីតចៅអធិការ និងជាអតីតអនុគណប៉ុកចម្រើនធ្លាប់គង់នៅត្រូវចាក់សោរ មិនអោយមនុស្សនិងព្រះសង្ឃចេញ ចូល។
មិនអោយសឹង្ហ ហើយនេនតូចតូចៗត្រូវទៅសឹង្ហនៅរោងតង់របស់ជាង។ បន្ថែមលើករណីនេះ ព្រះតេជគណមុត សាម៉ន ព្រះគ្រូចៅអធិការវត្តរស្មីរតនារាមអូរនាង(ត្រូវជាក្មួយរបស់អតីតអនុគណប៉ុក ចំរើន)បានចេញវិដេអូរូបភាពនិងសម្លេងរិះគន់ដល់ថ្នាក់ដឹកនាំជាព្រះមន្ត្រីសង្ឃខេត្ត ក្រុងនិងមន្ទីរធម្មការផងដែរ។

ប៉ុន្តែនៅ១ថ្ងៃបន្ទាប់ ព្រះតេជគណមុត សាម៉ន បានចេញវិដេអូរូបភាពនិងសម្លេងសុំទោស សុំការអនុគ្រោះនិងបញ្ជាក់ថា នោះជាការយល់ច្រឡំនិងមួលបង្កាច់ខុសពីការពិតទេ ។

ចំណែកព្រះមន្ត្រីសង្ឃ និងមន្ទីរធម្មការក៏បានបំភ្លឺដែរថា ការចាក់សោរកុដិធំកាលណោះ ដោយសារវត្ត ស្ថិតក្នុងអន្តរកាល មិនទាន់មានអ្នកគ្រប់គ្រង ។
ហើយធ្វើបែបនេះដើម្បីសន្តិសុខ សុវត្ថិភាព បង្ការបាត់ទ្រព្យវត្ត។
ចុះណែកនេនតូចៗត្រូវបាន អោយនិមន្តទៅសឹង្ហបណ្តោះអាសន្ន ក្នុងសាលាឆាន់ មិនមែនអោយសឹង្ហក្រោមរោងតង់ របស់ជាងឡើយ ។

មន្ត្រីធម្មការនិងព្រះមន្ត្រីសង្ឃអនុគណក្រុង បានខិតខំយ៉ាងខ្លាំងលើដោះស្រាយបញ្ហាផ្សេង ការព្យាបាលស្នាមរបួសនិងការស្តារជំនឿទុកចិត្តពីញោមញាតិ ពុទ្ធបរិស័ទឡើងវិញ លើវត្តស្ទឹងបត់នោះ។
ក្នុងនោះ មានការនាំចង្ហាន់ពីវត្តនានាទៅផ្គត់ផ្គង់នៅវត្តនោះ ការរៀបចំពិធីប្រគេនចង្ហាន់ទ្រង់ទ្រាយធំដល់ព្រះសង្ឃក្នុងវត្តនិងការរៀបចំ ជានុយរើសរើសព្រះសង្ឃដើម្បីទៅដឹកនាំ គ្រប់គ្រងវត្តឡើងវិញ ។

ពោលគឺ មកទល់ពេលនេះ អ្វីៗនៅវត្តស្ទឹងបត់ មានព្រះគ្រូចៅអធិការវត្តថ្មី និងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version