លោក បៃដិនថា ការស្លាប់មេបក្សប្រឆាំងរុស្ស៊ី គឺជាភាពឃោឃៅ របស់លោក ពូទីន!

ប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃសុក្រ បានរិៈគន់ខ្លាំងៗទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
ចំពោះការស្លាប់មេដឹកនាំ បក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny ។
ដោយថាការស្លាប់នេះគឺជា “ភស្តុតាង” នៃ”ភាពឃោរឃៅ” របស់ប្រធានាធិបតីរុស្ស៊ី។

ប្រធានាធិបតីអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនបានដឹងពីព័ត៌មានលម្អិតពិតប្រាកដ នៃការស្លាប់របស់ លោក Navalny នោះទេ ។
ប៉ុន្តែបានបន្ថែមថា “គ្មានអ្វីគួរឱ្យសង្ស័យទេ ដែលថាការស្លាប់របស់លោក Navalny គឺជាផលវិបាកនៃអ្វីមួយដែលលោកពូទីន និងក្រុមចោររបស់គាត់បានធ្វើ” ។

សេវាពន្ធនាគាររុស្សីបាននិយាយកាលពីថ្ងៃសុក្រថា ឥស្សរជនប្រឆាំងលោក Alexei Navalny អាយុ 47 ឆ្នាំបានស្លាប់ខណៈពេលដែលកំពុងជាប់ពន្ធនាគារ។
សេវាកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Navalny បានបាត់បង់ស្មារតីបន្ទាប់ពីការដើរនៅក្នុងស្រុកស្វយ័ត Yamalo-Nenets នៃតំបន់ Arctic ដែលជាកន្លែងពន្ធនាគារស្ថិតនៅ។

យ៉ាងណាមិញ អាជ្ញាធររុស្ស៊ី បាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតដើម្បីកំណត់ការពិតជុំវិញការស្លាប់របស់អ្នករិះគន់លោកពូទីនរូបនេះ។

គួរជម្រាបថា លោក Navalny ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ 2021 បន្ទាប់ពីត្រូវបានព្យាបាល ដោយការពុលនៅក្នុងមន្ទីរពេទ្យអាល្លឺម៉ង់។
បណ្តាប្រទេសលោកខាងលិច និង Navalny ខ្លួនឯងបានស្តីបន្ទោសរុស្ស៊ីចំពោះការបំពុលនេះ ការអះអាងរបស់វិមានក្រឹមឡាំងបានបដិសេធ។
កាលពីខែសីហា គាត់ត្រូវបានកាត់ទោសឱ្យជាប់គុក 19 ឆ្នាំពីបទជ្រុលនិយម និងឧក្រិដ្ឋកម្មផ្សេងៗទៀត។
គាត់​បាន​ជាប់​ពន្ធនាគារ ១១ ឆ្នាំ ៥ ខែ​រួច​ហើយ​ពី​បទ​ឆបោក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version