Update៖ រុស្ស៊ីវាយដណ្តើមយក ក្រុង Avdiyivka នៅ​តំបន់ Donetsk របស់​អ៊ុយក្រែន! 

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoygu បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរុស្ស៊ីបានកាន់កាប់ទីក្រុង Avdiivka ក្នុងតំបន់ Donetsk ។
-នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ។

ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក Shoygu បាន​ជួប​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​វិមាន​ក្រឹមឡាំង។

លោក Shoygu បានកត់សម្គាល់ថា ទាហានសរុបចំនួន 1,500 នាក់មកពីកងទ័ពអ៊ុយក្រែនត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធសម្រាប់ Avdiivka ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

គួរជម្រាបថា តំបន់ Donetsk, Luhansk, Zaporizhia និង Kherson នៃប្រទេសអ៊ុយក្រែនត្រូវបានបញ្ចូលដោយខុសច្បាប់ដោយក្រឹត្យដែលចុះហត្ថលេខាដោយលោក Putin នៅថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2022 ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version