Update៖ ការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលមកលើ Rafah បណ្ដាលឱ្យជាប់មនុស្ស២៨នាក់ក្នុងគំនរបាក់បែក!

មនុស្ស​យ៉ាងហោចណាស់២៨នាក់ បន្ត​ជាប់​នៅក្រោម​គំនរបាក់បែក នៃ​អគារ​លំនៅដ្ឋាន ដែល​ត្រូវបាន​វាយប្រហារបំផ្លាញ​។
ដោយ​កងកម្លាំង​អ៊ីស្រាអែល នៅ Rafah ភាគខាងត្បូង​ហ្គា​ហ្សា​ស្ទ្រី​ប ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អេ​ហ្ស៊ី​ប។​

យោងតាម​ប៉ុស្តិ៍​ទូរទស្សន៍​លី​បង់ បាន​រាយការណ៍​ថា ក្រុម​ជួយសង្គ្រោះ និង​កងកម្លាំង​ការពារ​ស៊ីវិល កំពុង​ព្យាយាម​ស្វែងរក​មនុស្ស​ដែល​នៅសល់​នៅក្រោម​គំនរ​បាក់បែក ហើយ​រហូតមក​ដល់ពេលនេះ​មនុស្ស ២៨នាក់ នៅ​បន្ត​បាត់​ខ្លួន​។
គួរ​បញ្ជាក់ថា ភាព​តានតឹង​ផ្ទុះឡើង​ម្តងទៀត​នៅ​មជ្ឈិមបូព៌ា នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពី​ពួក​សកម្មប្រយុទ្ធ​មកពី​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​រ៉ាឌីកាល់ ដែលមាន​មូលដ្ឋាន​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប ។
បាន​បើក​ការ​លុកលុយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅលើ​ទឹកដី អ៊ីស្រាអែល ដោយ​សម្លាប់​ប្រជាជន​អ៊ីស្រាអែល​គីប​ប៊ុត​ជាច្រើន​ដែល​រស់នៅ​ក្បែរ​ព្រំដែន​ហ្គា​ហ្សា និង​ចាប់ពង្រត់ មនុស្ស​ជាង ២០០ នាក់ រួមទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version