ប្រទេសដាណឺម៉ាក នឹងផ្ដល់កាំភ្លើងធំទាំងអស់របស់ខ្លួន ដល់អ៊ុយក្រែន!

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយក្នុងសន្និសីទ នៅទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ថា ប្រទេសដាណឺម៉ាក នឹងផ្ទេរកាំភ្លើងធំទាំងអស់របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន។
ហើយបានអំពាវនាវឱ្យអឺរ៉ុបរួបរួមក្នុងការគាំទ្រ របស់ខ្លួនសម្រាប់ទីក្រុងគៀវ ។

លោកស្រី Frederiksen បានជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប បរិច្ចាគឃ្លាំងអាវុធ គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាសដែលមានស្រាប់របស់ពួកគេ បែងចែក ទៅឱ្យអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីដាណឺម៉ាក រូបនេះ ក៏បានរិៈគន់ចំពោះបណ្តាប្រទេសក្នុងអឺរ៉ុបមួយចំនួន ។
ដែលប្រើលេសឥតឈប់ឈរ គេចវេស និងពន្យាពេលការផ្តល់ជំនួយជាសព្វាវុធ បន្ទាប់ពីការស្នើសុំពីទីក្រុងគៀវ ។
ដោយលោកស្រីបាននិយាយថា”នេះ​មិន​ត្រឹម​តែ​ជា​ចម្ងល់​អំពី​ការ​ផលិត​ទេ ព្រោះ​យើង​មាន​សព្វាវុធ ។
យើង​មាន​គ្រាប់​រំសេវ យើង​មាន​ប្រព័ន្ធ​ការពារ​អាកាស ដែល​យើង​មិន​ចាំបាច់​ប្រើ​ខ្លួន​ឯង​នៅ​ពេល​ដែល​យើង​គួរ​ប្រគល់​ឲ្យ​អ៊ុយក្រែន”។

សេចក្តីប្រកាសរបស់លោកស្រីបានកើតឡើងនៅពេលដែលអ៊ុយក្រែនបន្តតស៊ូជាមួយនិងការខ្វះខាតគ្រាប់រំសេវនៅជួរមុខ និងប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ីនៅភាគខាងកើតនៃប្រទេស។

ប្រទេសដាណឺម៉ាកស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយប្រទេសនេះបានសន្យាថានឹងផ្ទេរយន្តហោះចម្បាំង F-16 ចំនួន 19 គ្រឿងនៅចុងឆ្នាំនេះ និងភ្លាមៗនៅពេលដែលវាបញ្ចប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន។

ទោះជាយ៉ាងណា រុស្ស៊ី​បាន​រិះគន់​លោកខាងលិច​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការផ្តល់​អាវុធ​ដល់​អ៊ុយក្រែន ដោយ​លើក​ហេតុផល​ថា ការធ្វើ​បែបនេះ​គ្រាន់តែ​អូសបន្លាយ​ជម្លោះ​ប៉ុណ្ណោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version