ក្រសួងប្រកាសថា នឹងមានភ្លៀងធ្លាប់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី២០ ដល់ទី២២ខែកុម្ភៈ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២០.០២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្រសួងធនធានទឹក ថា ជ្រលងសម្ពាធទាបមានឥទ្ធិពល អូសបន្លាយពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូង សមុទ្រថៃ និងគ្របដណ្តប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់ នៅសមុទ្រចិនខាងត្បូងបាន ថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°c (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់ លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រវិនាទី។

២-តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ)ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ វិនាទី ដោយឡែក នៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តបលើផ្ទៃដី៥%។

៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើ ផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ វិនាទី។
-រលកសមុទ្រមានកម្ពស់អប្បបរមា១,២៥ម៉ែត្រ និងកម្ពស់អតិបរមា២,៥០ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ការផ្សាយរបស់ក្រសួងធនធានទឹក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version