សម្តេចតេជោ ប្រកាសគាំទ្រ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈករខ្មែរ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បៈករខ្មែរ..!។

សម្តេចតេជោ បានលើកឡើងថា៖ បន្ទាប់ពីបានឃើញ អ្នកឧកញ៉ា​ ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។

សម្តេចបានរំលឹកថា កន្លងមកក៏ដូចជាបច្ចុប្បន្នសម្តេចក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនី ដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផ្ទាល់។
សម្តេចបានបញ្ជាក់ថា ដោយគិតថាបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ ដូចនេះប្រសិនបាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។

ទោះជាយ៉ាងនេះក្តី សម្តេចប្រកាស មិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេ ។
តែដោយសារកម្ពុជាត្រូវការសិល្បៈដែលមានការសាមគ្គីភាព និងរីកចម្រើនទៅមុខ ទើបសម្តេចផ្តល់ការគាំទ្របែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version