សម្ដេចតេជោ អញ្ជើញចូលរួម សម័យប្រជុំរដ្ឋសភា វិសាមញ្ញ បោះឆ្នោត សមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភាព ។
ក្រោមអធិបតី សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។

សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការព្រឹកនេះមានការ​អញ្ជើញចូលរួម​ពីសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១១៩រូប។

យោងតាមការសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗ​ដែល​ស្នើ​សុំ​រដ្ឋសភា​ពិនិត្យ និងបោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្តលើការតែងតាំង​សមាសភាព​រាជរដ្ឋាភិបាលចំនួន ៣រូបនោះ រួមមាន៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី, ឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version