ឃាត់ខ្លួនស្ដ្រីម្នាក់ ករណីហិង្សាវា.យនិងបាប់បោ.ក កូនខ្លួនឯងដែលទើបអាយុ១ឆ្នាំ!

(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួន យកទៅសួរនាំ។
ក្រោយពីប្រេីហិង្សាទៅលេីកូនប្រុសអាយុ១ខួប បណ្តាលឱ្យរងរបួស​ និងបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខផ្សារទំនើបអុីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ ពុំដឹងថាមានវិបត្តិអ្វីនោះទេ។
បានប្រើប្រាស់ហិង្សាទៅលើកូនប្រុសទើប តែអាយុមួយខួប ដោយវាយនិងបាប់បោក បណ្ដាលឱ្យបែកក្បាលឈាមជោកខ្លួន។
ពេលនោះដែរ ពលរដ្ឋជិតខាងក៏បាននាំគ្នារត់ទៅជួយឃាត់និងយកក្មេងប្រុសរូបនោះចេញពីម្តាយនិងទាក់ទងទៅសមត្ថកិច្ច។
ចុះមកជួយធ្វើអន្តរាគមន៍ឃាត់ស្រ្តីជាម្ដាយយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់។
ចំណែកឯក្មេងរងគ្រោះត្រូវបានពលរដ្ឋជិតខាងនិងកម្លាំងសមត្ថកិច្ចដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ស្ត្រីជាម្ដាយយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ សួរនាំបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version