ប៉ូលីសអាមេរិក ចាប់ខ្លួនក្មេងអាយុ៩ឆ្នាំម្នាក់ ករណីបាញ់សម្លាប់សមាជិកក្នុងគ្រួសារ!

ប៉ូលីសបាននិយាយ កាលពីថ្ងៃអង្គារថា កុមារអាយុ៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន នៅភាគខាងជើងរដ្ឋ Utah ពីបទៈ បាញ់សម្លាប់សមាជិកគ្រួសារម្នាក់ចំក្បាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

មន្ត្រីមកពីនាយកដ្ឋានប៉ូលីសទីក្រុង Tooele ដែលស្ថិតនៅចម្ងាយ 35 ម៉ាយល៍ (56 គីឡូម៉ែត្រ) ភាគនិរតីនៃទីក្រុងសលត៍លេក ត្រូវបានបញ្ជូនទៅផ្ទះរបស់គ្រួសារកាលពីយប់ថ្ងៃសុក្រ ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាបុរសម្នាក់បានសន្លប់ និងហូរឈាមចេញពីក្បាលរបស់គាត់។

កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្រ្តីប៉ូលិសមកពីទីក្រុង Tooele បានរួសរាន់ទៅកាន់លំនៅដ្ឋានរបស់គ្រួសារកើតហេតុ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ថា បុរសម្នាក់បានសន្លប់បាត់បង់ស្មារតី និងមានហូរឈាមចេញពីក្បាល។
ភ្លាមៗអាជ្ញាធរបានសន្និដ្ឋានថា បុរសវ័យ៣២ឆ្នាំរូបនោះ បានរងរបួសដោយសារគ្រាប់កាំភ្លើង បាញ់ត្រូវចំក្បាល និងស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ។
លោកត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យជាបន្ទាន់ដែរ ប៉ុន្តែបានស្លាប់ពេលទៅដល់ពេទ្យ។

ការស៉ើបអង្កេតបានឈានដល់ ការចាប់ខ្លួនកុមារអាយុ៩ឆ្នាំម្នាក់ ដែលជាសមាជិកគ្រួសាររបស់ជនរងគ្រោះ ខណៈខាងប៉ូលិស មិនបានបញ្ជាក់ច្បាស់ថា តើអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាឱ្យប្រាកដ ។
ហើយក៏ពុំបានផ្តល់ខ្លឹមសារលម្អិតអ្វីបន្ថែមទៀតនោះដែរ ជុំវិញករណីបាញ់ប្រហារខាងលើ រួមមានទាំងថា តើវាកំពុងត្រូវបានស៉ើបអង្កេត ក្នុងទម្រង់ជាករណីឃាតកម្មឬយ៉ាងណា។
ក្មេងអាយុ៩ឆ្នាំនោះ មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅឡើយទេ។

គួរបញ្ជាក់ថា កាំភ្លើងតែងតែឆក់យកអាយុជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក ជាទីដែលកាំភ្លើងមានចំនួនច្រើនជាង​ប្រជាជនទៅទៀត។
ការស្ទង់មតិ បានបង្ហាញលទ្ធផលជាដដែលៗថា ពលរដ្ឋអាមេរិកភាគច្រើន គាំទ្រចង់ឱ្យមានច្បាប់គ្រប់គ្រង និងប្រើប្រាស់​កាំភ្លើងដែលតឹងរ៉ឹងជាងមុន ។
ប៉ុន្តែដោយសារក្រុមឡុបប៊ី (lobby) កាំភ្លើងដ៏មានឥទ្ធិពល ច្បាប់កាំភ្លើងនៅក្នុងប្រទេសមហាអំណាចមួយនេះ នៅតែមិនអាចរឹតបន្តឹងទៅបានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version